បញ្ហាគ្រឿងស្រវឹង
និង សារធាតុញៀន
តែងតែកើតមានក្នុងសង្គមនិមួយៗ
។ មានហេតុផលជាច្រើន
ដែលគេយកមកដោះសាររៀបរាប់ថាជាមូលហេតុដែលធ្វើអោយគេក្លាយជាមនុស្សញៀន។
សារធាតុ ញៀនអាចមានឥទ្ធិពលទៅលើការគិត
អារម្មណ៍ ការទទួលទានដំណេក
ទំនាក់ទំនងសង្គម មុខងារ
ផ្លូវភេទនិងអាកប្បកិរិយាផ្សេងៗទៀត។
បញ្ហាទាំងនេះអាចនឹងក្លាយទៅជាបញ្ហាធ្ងន់ធ្ងរទាំងក្នុងពេល
បច្ចុប្បន្ននិងអនាគត
បើសិនជាគ្មានការជួយធ្វើអន្តរាគមន៍សមស្រប។
១
ការញៀនសុរា
តើការទទួលទានសុរាបែបណាដែលគេចាត់ទុកជាការញៀន?
ការញៀនសុរាកើតមានឡើងនូវពេល
បុគ្គលនោះ ទទួលទានច្រើននឹងឈានទៅដល់ភាពអត់សុរាមិនបាន។
ហើយវាជាការលំបាក និងមិន
អាចទៅរួច ជួនកាលអ្នកញៀនសុរានោះក្លាយទៅជាឈឺ
បើសិនយើងស្នើអោយ ពួកគេបញ្ឈប់ភ្លាមៗ
ដោយគ្មានការជួយនោះ។
ទំលាប់នៃការទទួលទានសុរារបស់គាត់បានធ្វើ
អោយគាត់ខូចខាតសុខ ភាពផ្លូវកាយ
ផ្លូវចិត្ត
ទំនាក់ទំនងសង្គម និងមុខងាររបស់គាត់។
១.១
កត្តាជំរុញអោយក្លាយជាញៀនសុរា
មនុស្សគ្រប់រូបអាចអោយក្លាយជាទៅជាញៀនសុរាប្រសិនបើគេត្រូវរងនូវការអូសទាញទៅផឹកជាប្រច។
ទោះបីជាមនុស្សឋិតនៅក្នុងវ័យណា
ឋានៈ និងមានប្រវត្តិបែបណាក៏ដោយ។
ជាទូទៅបុរសជា
មនុស្សងាយទទួលរងគ្រោះថ្នាក់នៃការញៀនសុរា។
អ្នកដែលមានបញ្ហា ធ្លាក់ទឹកចិត្ត,
មានការ
ឈឺចាប់ដោយជំងឺ រ៉ាំរៃ
ឬអ្នកដែលមានបញ្ហានៅក្នុងជីវភាពរស់នៅ
ដូចជា វិបតិ្តក្នុងគ្រួសារ
បញ្ហា
កាងារ
និងបាត់បង់អ្វីមួយ,
បានទទួលទានស្រាហួសប្រមាណដោយគិតថាអាចជួយបំភ្លេចបញ្ហា
ទាំងនេះបាន។
១.២
កំរិតស្រាក្នុងឈាម
អ្នកទទួលទានសុរា
តែងតែមានជាតិសុរាជ្រាបចូលនៅក្នុងឈាមតាមរយកាៈរធ្វើតេស្តឈាម
គេបានបែកចែកដូចតទៅ៖
-កំរិតស្រា០.០8-០.1០
g/dL
ខ្ពស់បំផុតស្របច្បាប់ដែលអាចធ្វើការបើកបរបាន
-កំរិតស្រា
0.30 g/dL
ជាទូទៅអ្នកទទួលទានសុរា
នឹងមានអាការៈក្អួត,
ឆេវឆាវ
ឬធឹងធោង ទប់ខ្លួនអត់នឹង
-កំរិតស្រា
០.4០
g/dL
អ្នកទទួលទានសុរាអាចនឹងសន្លប់
-កំរិតស្រាចាប់ពី
០.5០
g/dL
អ្នកទទួលទានសុរាមានការលំបាកដកដងេម្ហី
ឬរហូតដល់ស្លាប់
ចំពោះអ្នកញៀនសុរា
កំរិតស្រាត្រឹមតែ ០.1០-០.15
g/dL មិនអាចធ្វើអោយគេ
ស្រវឹងឡើយ។
១.៣ ផលវិបាកនៃការញៀនសុរា
(យកតាមផលប៉ះពាល់ នៃការហូបស្រា ទៅលើរាងកាយ និងបញ្ហាសង្គម effectiveness of alcohol on the physical (organ) and psychosocial problems)
២.
សារធាតុញៀនផ្សេងទៀត
ក្រៅពីសុរាដែលធ្វើអោយញៀន
មានសារធាតុជាច្រើនទៀតដូចជា៖
២.១
គ្រឿងជំរុញអារម្មណ៍
(Stimulants)
-ពួក
Amphetamines
(Benzedrine, Dexedrine, Methedrine) បង្កើននូវអារម្មណ៏ប្រុងប្រយត្ន័
ទុកចិត្តថយចុះនូវអារម្មណ៍នឿយហត់
មិនងងុយដេក។
-ពួក
COCAINE
(COCA)
បន្ថយអារម្មណ៏នឿយហត់,
បង្កើនភាពអំនត់
, បង្កើន
ចំនង់ផ្លូវភេទ
២.២
គ្រឿងសណ្តំ
(Narcotics)
-អាភៀន
និង កំលាយរបស់វា
Opium and
its derivatives ( Opium, Morphine, codeine,
Heroine)
សំរាលការឈឺចាប់ផ្លូវកាយ
និង ភាពថប់អារម្មណ៍ តានតឹង,
មានអារម្មណ៍
ងងុយដេក,
បន្ថយអារម្មណ៏រីករាយ
រវើរវាយ
-Methadone
(សំយោគពី
Narcotic )
សំរាប់ព្យាបាលពួកញៀនហេរូអិន
Heroin
២.៣
គ្រឿងភន្ត័អារម្មណ៏
(Hallucinogenic )
-Cannabis
(កញ្ឆា
, Hashish, Mescaline ,LSD lysergic
acid diethylamide ) នាំអោយមានការផ្លាស់ប្តូរអារម្មណ៍
,ការគិត
,អាកប្បកិរិយា
មានការភ័ន្តវិញ្ញាណ
២.៤
គ្រឿងញៀនផ្សេងៗ
-ពួក
Antianxiety drug
ធ្វើអោយធូរស្បើយភាពតានតឹង
និងថប់អារម្មណ៍
-
ថ្នាំជក់
, កាហ្វេ
.........
៣.
ការជួយអ្នកញៀន
- ករណីដំបូងយើងត្រូវស្វែងរកមូលហេតុ ដែលបណ្តាលអោយគេទទួលទានគ្រឿងញៀន ។
- ប្រាប់អ្នកញៀន ដោយជួយអោយគាត់យល់ពីផលវិបាកនៃសុរា និង សារធាតុញៀនផ្សេង ទៀតចំពោះសុខភាព និង សង្គមរស់នៅរបស់គាត់ ។
- ក្រុមគ្រួសារ សហគមន៍អ្នកញៀនសុរា និងសារធាតុញៀន គឺជាកំលាំងជំរុញមួយក្នុងការ ជួយគាត់អោយឈប់ទទួលទាន។
- ប្រាប់អោយអ្នកញៀនដឹងថា ការបញ្ឍប់ទទួលទានសុរា និងសារធាតុញៀនគឺ អាចធ្វើទៅ បាន
- លើកទឹកចិត្តគាត់ ពេលគាត់ជួបការបរាជ័យ ឬក៏មានការលំបាកបន្ទាប់ពីបញ្ឍប់
- ការបញ្ឈប់ត្រូវប្រើរយពេះលយូរ
- ធ្វើការព្យាបាលជំងឺ បញ្ហាផ្លូវកាយ និង ផ្លូវចិត្ត
- ធ្វើការផ្តល់ប្រឹក្សា ដល់អ្នកញៀន និងក្រុមគ្រួសារ យ៉ាងហោចណាស់មួយឆ្នាំ
- បើសិនជាមានការលេចឡើងនូវរោគសញ្ញាមួយធ្ងន់ធ្ងរបន្ទាប់ពីការបញ្ឈប់សុរា និង សារធាតុញៀន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
- អនុញ្ញាតិអោយអ្នកជំងឺចូលរួមក្រុមជួយខ្លួនឯងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍របស់គាត់ ជាមួយអ្នកដ៏ទៃ។
ដកស្រង់ពី
References :
-Dr.Mahendra
k.Nepal Dr.Christine S. Wright,1990,
Manuel
of mental for Community Health worker.
-TPO’s,1997,Community
Mental Health in Cambodia
-Kaplan
& Sadock’s,2001,Pocket Handbook of Clinical Psychiatry
-RobertC.Cartson,JamesN.Butcher
and Susan MineKa,1995,
Abnormal
Psychology and Modern life
-Roberta
Hunt,2nd
edition 2001, Community-Based Nursing
-Caroline
Bunker Rosdahl,7th
edition,1999,Textbook of basic Nursering
រៀបចំដោយ
លោក
តិ ពិសាល និង ក.សំអុល
ចន្ទ័ណា
Prepared by
Mr. Tey Pisal and Miss Sam Ol
Channa
SUMH
Staffs
0 comments:
Post a Comment