Tuesday, January 23, 2018

យ៉េនឌ័រ (Gender)

ការកំណត់អត្ថន័យនៃពាក្យៈ
- ភេទ
ភេទ គឺជាលក្ខណៈសំគាល់ផ្នែកជីវសាស្រ្ត ឬ សរីរៈរបស់មនុស្សម្នាក់ៗ ដែលកំណត់ថាតើ មនុស្សនោះជា បុរស ឬជាស្រ្តី។
- យ៉េនឌ័រ
យ៉េនឌ័រ សំដៅទៅលើភាពខុសគ្នាក្នុងសង្គមរវាងបុរស និង ស្រ្តី ហើយដែលគេបានស្គាល់
ដោយខ្លួនឯង និងមានការប្រែប្រួលពីពេលមួយ ទៅពេលមួយ។
យ៉េនឌ័រមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយរវាងតួនាទីបុរស និងស្រ្តីទៅតាមវប្បធម៌នៅក្នុង សង្គម និងរវាងវប្បធម៌មួយទៀត។

- សមភាពយ៉េនឌ័រ
គឺជាស្ថានភាពស្មើគ្នារវាងស្រ្តី និងបុរស ដែលក្នុងនោះ ស្រ្តី និង បុរសមានឱកាសស្មើគ្នា សិទ្ធិ ស្មើគ្នា អំណាចស្មើគ្នា ចែករំលែកការទទួលខុសត្រូវស្មើគ្នា មានតួនាទីស្មើគ្នា នៅក្នុងគ្រួសារ ក្នុងសហគមន៍ និងក្នុងសង្គម។

- សមធម៌យ៉េនឌ័រ
គឺជាការផ្តល់ឱកាសស្មើគ្នា និងការកំណត់ទុកនូវអំណាច និងធនធានប្រកបដោយសមធម៌រវាង បុរស និងស្រ្តីដោយយោងទៅតាមតំរូវការ និងផលប្រយោជន៍ពិសេសរបស់គេដើម្បីចូលរួមនៅក្នុងផល ប្រយោជន៍ពីការផ្តួចផ្តើមអភិវឌ្ឍន៍។ វាគឺជាយុទ្ធសាស្រ្តមួយដើម្បីយកជ័យជំនះលើភាពលំអៀង ការ អនុគ្រោះនិយម និងវិសមភាព។ យុទ្ធសាស្រ្តនៃសមធម៌យ៉េនឌ័រ គួរគប្បីដឹកនាំឆ្ពោះទៅរកការផ្តល់នូវ កត្តាទាំងអស់នេះអោយទៅស្រ្តី។

តើកត្តាអ្វីខ្លះដែលអ្នកឃើញមានការខុសប្លែកនៃយ៉េនឌ័រ?
- ត្តាសង្គម៖ ការយល់ដឹងខុសគ្នារវាងបុរស និងស្រ្តី នៅក្នុងច្បាប់សង្គម។ បុរសជាមេគ្រួសារ រកស៊ី ចិញ្ចឹមគ្រួសារ រឺ ស្ត្រីគឺជាអ្នកអប់រំ និងថែទាំកូនចៅ។
- ត្តានយោបាយ ភាពខុសគ្នារវាងបុរស និងស្រ្តី ការកំណត់ ការបែងចែកអំណាច និងការកាន់ អំណាចៈ ភាគច្រើន គឺជាបុរសដែលមានជាប់ទាក់ទងទៅនឹងនយោបាយ ថ្នាក់ជាតិ និងស្ថាប័នជាន់ ខ្ពស់ ចំណែកស្ត្រីភាគច្រើនជាប់ទាក់ទងទៅនឹងថ្នាក់តំបន់នៅក្នុងសកម្មភាពផ្ទះសំបែងរបស់ពួកគេ។
- ត្តាការអប់រំ៖ ភាពខុសគ្នានៅក្នុងនៃការអប់រំ និងការរំពឹងទុករបស់ក្មេងស្រី និងក្មេងប្រុស ក្រុម គ្រួសារ ទាំងផ្តល់ធនធានដល់ក្មេងប្រុសច្រើនជាងក្មេងស្រីក្នុងការសិក្សា ហើយក្មេងស្រីងាយយំនៅ ពេលមានជម្លោះកើតឡើង។
- ត្តាសេដ្ឋកិច្ច ភាពខុសប្លែកគ្នារវាងបុរស និងស្រ្តីនៅក្នុងការរកប្រាក់កំរ៉ៃទៅតាមវិជ្ជាជីវៈ និងការ ត្រួតពិនិត្យទៅលើហិរញ្ញវត្ថុ និងធនធានដទៃទៀត ដូចជា ម្ចាស់កម្មសិទ្ធិដីធ្លី ឥណទាន និងកម្ចីប្រាក់។ 

ភេទ និង យ៉េនឌ័រ
                    ភេទ                                                                             យ៉េនឌ័រ
      កត្តា/លក្ខខណ្ខជីវសាស្រ្តពីកំណើត                        កត្តា/លក្ខខណ្ខសង្គមមិនមែនពីកំណើត
      ដូច្នេះ មិនអាចកែប្រែបាន                               ដូច្នេះ  អាចកែប្រែបាន
ឧទាហរណ៍
មានតែស្ត្រីដែលអាចបង្កើតកូនបាន។
មានតែបុរសទេដែលអាចផ្តល់មេជីវិតឈ្មោល។
 ឧទាហរណ៍
ស្ត្រី និងបុរសអាចធ្វើជាគ្រូបង្រៀន វិស្វករ រឺកម្មករ
 -ស្ត្រី និង បុរសអាចមើលថែទាំកូន និង មនុស្សចាស់បានដូចគ្នា។
តួនាទីនៃយ៉េនឌ័រៈ
- តួនាទីយេនឌ័រ បានកើតឡើងដោយឡែក ក្នុងរយៈពេលនៃការអវិវត្តន៍ក្នុងសង្គម
- ក្មេងស្រី និងក្មេងប្រុសបានរៀនសូត្រតូនាទីរបស់គេ ចាប់តាំងពីពេលកើត
-គេឱ្យតំលៃក្មេងប្រុស និងក្មេងស្រីខុសគ្នាតាំងពីពេលកើត៖ ក្មេងស្រីមានភាពទន់ភ្លន់ច្រើនជាងក្មេង ប្រុស។
-ក្មេងស្រី និងក្មេងប្រុស ត្រូវគេកំណត់នូវគំរូសំលៀកបំពាក់ខុសគ្នា ដែលចាត់ទុកថាលក្ខណៈ មួយដ៏ សមស្រប។
-ទាំងអស់នេះនាំទៅរក នូវគំរូនៃអាកប្បកិរិយាខុសគ្មា សំរាប់ក្មេងប្រុស និងក្មេងស្រី៖លក្ខណៈពិសេស សំរាប់ក្មេងប្រុស និង លក្ខណៈពិសេសសំរាប់ក្មេងស្រី
-មុខងារ និងតូនាទីខុសគ្មារវាងបុរស់ និងស្ត្រី ត្រូវបានគេចាត់ទុកថាជាលក្ខណៈមួយដ៏សមស្រប។
តូនាទីរបស់យ៉េនឌ័រត្រូវ៖
-ផ្លាស់ប្តូរទៅតាមពេលវេលា៖ ឩទាហរណ៍ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋ ដែលជាស្ត្រីបានទទួលយល់ព្រម នៅប្រទេសជាច្រើននៅទ្វីបអាស៊ី ប្រទេសសេរីលង្កាបានបង្កើតនាយករដ្ឋមន្ត្រីជាស្ត្រីភេទដំបូងកាលពី ៣០ឆ្នាំមុន។
-មានឥទ្ធិពលតាមអាយុ ឧទាហរណ៍៖ ស្ត្រីវ័យចាស់នៅកម្ពុជាត្រូវបានគេគោរពច្រើនជាងនៅប្រទេស ដ៏ទៃទៀតនៅទ្វីបអាស៊ី។
-ប្រែប្រួលតាមវប្បធម៌នីមួយៗ ឧទាហរណ៍៖ស្ត្រីត្រូវបានគេឱ្យតំលៃលើព្រហ្មចារីនៅពេលរៀបការ ដូច ជានៅ ប្រទេសជាច្រើននៅទ្វីបអាស៊ី ប៉ុន្តែពុំបានកុំណត់នៅទ្វីបអាហ្វ្រិកឡើយ។
-ទទួលឥទ្ធិពលពីវណ្ណៈ ឧទាហរណ៍៖ ស្ត្រីនៃវណ្ណៈផ្សេងៗដែលមានវប្បធម៌ដូចគ្នា មាននាទីខុសគ្នា។
-ទទួលឥទ្ធិពលពីសាសនា៖ ស្ត្រី នៅបណ្តាប្រទេសឥស្លាមមានជីវិតតឹងតែងជាងនៅបណ្តាប្រទេសកាន់ ព្រះពុទ្ធិសាសនា។
-បានផ្លាស់ប្តូរតាមការវិវត្តិន៍នៃសង្គម សេដ្ឌកិច្ច បរិយាកាសនយោបាយ ឧទាហរណ៍៖តួនាទីមួយចំនួននៃ យ៉េនឌ័រនៅកម្ពុជាត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ។
-គោលដៅនៃការធ្វើផែនការប្រកបដោយការយល់ពីយ៉េនឌ័រមិនមែនជាការបកត្រឡប់នៃតួនាទីឡើយ ប៉ុន្តែ គឺជាការបង្កើតបរិយាកាសដែលធ្វើអោយគេប្រើប្រាស់ យ៉ាងពេញលេញនូវសក្តានុពលនៃធនធាន មនុស្សរបស់ បុរស និង ស្ត្រី ។
- ការយល់ដឹងពីយ៉េនឌ័រក្នុងស្រទាប់យុវ័យ
ឥទ្ធិពលនៃយ៉េនឌ័រលើសុខភាពបន្តពូជៈ
ពាក្យយ៉េនឌ័រសំដៅទៅលើតួនាទីផ្សេងៗគ្នារបស់បុរស និងស្ត្រីនៅក្នុងសង្គមវប្បធម៌ដែលពួក គេរស់នៅ។ ស្ទើគ្រប់កន្លែងនៅក្នុងសង្គម បុរសតែងមានឥទ្ធិពលលើស្ត្រី ។ ហើយតួនាទីរបស់យ៉េនឌ័រ ក៏មានឥទ្ធិពលដល់ផ្នែក សុខភាពបន្តពូជ និង សុខភាពផ្លូវភេទដែរ។ ឧទាហរណ៍ក្នុងប្រទេសថៃអង្កេត ទៅលើអ្នកធ្វើការរោងចក្រដែលមានអាយុពី១៥ទៅ២៤ ភាគច្រើនក្មេងស្រីទាំងនោះ ត្រូវគេរំពឹងទុកថា មានការរួមភេទមុនពេលរៀបការ ចំណែកក្មេងប្រុសដែលពុំបានរួមភេទត្រូវគេមើលងាយពីសំណាក់ មិត្តភក្រ័្តរបស់ពួកគេ។ ចំណែកក្មេងស្រីវិញរួមភេទមុនពេលរៀបការជាការមិនល្អទេព្រមទាំងធ្វើអោយ ខូចកេរ្តិឈ្មោះគ្រួសារទៀតផង។
ចំពោះការពន្យាកំណើតវិញ បុរសមានទស្សនៈយល់ថាជារឿងរបស់ស្ត្រី ដូច្នេះមានតែស្ត្រី ប៉ុណ្ណោះដែលត្រូវយល់ដឹង ឬទទួលខុសត្រូវ។ ប៉ុន្តែក្មេងស្រីបែរជាមិនបានស្វែងរកមធ្យោបាយពន្យា កំណើតទៅវិញ ព្រោះនាងខ្លាចគេដឹងថានាងមានការរួមភេទ។
ជាទូទៅមានការខុសគ្នាស្រឡះពីការមានផ្ទៃពោះក្នុងសាលារៀន។ សិស្សដែលមានផ្ទៃពោះត្រូវ បានគេបណ្តេញចេញពីសាលា ចំណែកឯសិស្សប្រុសដែលជាឱពុករបស់ទារកនោះវិញបែរជាអាចរៀន នៅក្នុងសាលាដដែល។
ស្ត្រីភេទក៏ទទួលរងគ្រោះ នូវការរំលោភភាគច្រើនពីសំណាក់បុរសដែរ ដូចជាការចាប់រំលោភផ្លូវ ភេទ អំពើហិង្សាក្នុងគ្រួសារ...............
ការយល់ដឹងអំពីយេនឧ័រ ជាឱកាសមួយដែលស្ត្រី បុរស យុវវ័យទាំងប្រុស ស្រីចូលរួមស្មើគ្នា ក្នុងការទទួលខុស ត្រូវលើផ្នែកសុខភាព ក៏ដូចជាការចូលរួមក្នុងសកម្មភាពសង្គម ដើម្បីការអភិវឌ្ឍន៍ សង្គមកម្ពុជារបស់យើង។
-គោលគំនិតយេនឌ័រ និងសុខភាពបន្តពូជ
សុខភាពបន្តពូជរបស់ស្ត្រីទាក់ទងយ៉ាងតិចទៅនឺងអំណាច ឥទ្ធិពល និងទទួលការថែទាំសុខ ភាព ស្មើភាពដូចជា ចំណីអាហារ ការអប់រំ ការងារ ការរកប្រាក់ចំណូល និងការសំរេចចិត្តរបស់ស្ត្រី ។
កត្តាទំនៀមទំលាប់ប្រពៃណី សង្គម សេដ្ធកិច្ចដែលប៉ះពាល់សុខភាពបន្តពូជមាន៖
-កង្វះចំណីអាហារនៅឆ្នាំដំបូងនៃការលូតលាស់រាងកាយ
-កង្វះការអប់រំដោយការបែងចែកថាកូនស្រីមិនចាំបាច់រៀនខ្ពស់កូនប្រុសរៀនដើម្បី ជាមេគ្រួសារ។
-ការសង្ខម្ឃឹទុកពីតួនាទីរបស់ស្ត្រីតាំងពីទើបនិងកើត
-ប្រពៃណីទំនៀមទំលាប់ កូនស្រីត្រូវរៀបការមុនអាយុ ២០ ឆ្នាំ
-កំរិតវប្បធម៌ទាប
-តួនាទីប្តីជាអ្នកសំរេចចិត្តនៅក្នុងគ្រួសារ កូនប្រុសត្រូវបានគេលើកតំកើង
-កង្វះការអប់រំសុខភាព និងកង្វះការជួយឧបត្ថម្ភ គាំទ្រពីសំណាក់បុគ្គលិកមណ្ឌល សុខភាព
-កង្វះការចូលរួមនិងទទួលខុសត្រូវរបស់ប្តី
សុខភាពបន្តពូជ ជាបញ្ហាយ៉េនឌ័រៈ
-បុរសនិងស្ត្រីមានបញ្ហាសុខភាពបន្តពូជដូចគ្នា
-បុរសបំពានលើការសំរេចចិត្តរបស់ស្ត្រី បើទោះជាការសំរេចចិត្តនោះប៉ះពាល់ដល់ សុខភាពរបស់ស្ត្រីក៏ដោយ ដូចជាពេលត្រូវរួមរ័ក្សមិនខ្វល់ពីរឿងមានកូនប៉ុន្មានរឺខ្លួនឯងមានដៃគូច្រើន។
-ផ្អែកលើផ្នែកជីវសាស្ត្រ ស្ត្រីមានប្រព័ន្ធបន្តពូជងាយរងនៅជំងឺកាមរោគ HIV/AIDS និងមាន តែស្ត្រីប៉ុណ្ណោះដែលអាចមានផ្ទៃពោះបាន ។
-ក្នុងពេលដែលករណីពុំមានកូនកើតឡើង ស្ត្រីជាអ្នកទទួលខុសត្រូវ
-មធ្យោបាយពន្យាកំណើតភាគច្រើន តំរូវទៅលើស្ត្រីជាអ្នកប្រើប្រាស់ ។
-អ្នកដែលផ្តល់សេវាកម្មផ្នែកសុខភាពបន្តពូជ គឺស្ត្រី
- សំពាធសង្គមប្រពៃណី បានដាក់ស្ត្រីអោយរងគ្រោះពីសំណាក់បុរសក្នុងរឿងផ្លូវ ភេទ
-អតុល្យភាពនៃការទទួលការអប់រំ ការងារ ប្រាក់ចំណូលដែលជាហេតុធ្វើអោយស្ត្រី ពឹងផ្អែកលើបុរសទាំងផ្នែកជីវភាព។ ទាំងនេះបានធ្វើអោយអំណាចក្នុងការសំរេចចិត្តរបស់ស្ត្រីត្រូវបាន ថយចុះ ដែលជាហេតុធ្វើអោយ ប៉ះពាល់ដល់ផ្នែកសុខភាពបន្តពូជ ។
               រឿងសំរាប់ការពិភាក្សា
ជីវិតក្មេងស្រីសុជាតិ
សុជាតិ ជាកូនស្រីក្នុងគ្រួសារដែលមានសមាជិក ៦នាក់ នាងជាកូនទី៤ (ប្រុស៤និងស្រី២) ។ គ្រួសាររបស់ នាងរកស៊ីចិញ្ចឹមជីវិតដោយការធ្វើស្រែចំការ ។ ប៉ុន្តែផលស្រូវដែលបានមិនទៀតទាត់ ឡើយពីមួយឆ្នាំទៅមួយឆ្នាំ កង្វះ ខាតហូបមានជារឿយៗសំរាប់គ្រួសារនាង។ ជាទូទៅម្តាយនាង បង ស្រីនាងនិងនាងតែងតែហូបតិចតួចដើម្បីទុកអោយ ឱពុក និងបងប្អូនប្រុសហូបបានគ្រប់គ្រាន់សំរាប់ ពួក គេមានកំលាំងធ្វើការ និងរៀនសូត្រ ។ សុជាតិនាងមានរាងតូច ស្តើងក្រិនមិនមានសាច់ឈាមដូច គេឯងឡើយ ប៉ុន្តែឱពុកម្តាយនាងបានគិតថានេះជារឿងធម្មតា។
កាលនាងមានអាយុ ៦ឆ្នាំ នាងបានចូលរៀន តែនាងរៀនបានតែ២ឆ្នាំ នាងក៏ឈប់រៀនដោយ ហេតុថាគ្រួសារនាងមិនអាចអោយកូនទៅរៀនទាំងអស់បាន ។ បងប្រុសនាងទាំង២នាក់បានរៀនបន្ត ទៅមុខ ក្នុងខណះដែល បងស្រីនាង និង នាងបាននៅផ្ទះមើលប្អូន និងធ្វើកិច្ចការដទៃទៀត ដើម្បីជួយ ម្តាយ។
សុជាតិនាងមានអាយុ ១២ឆ្នាំ គ្រួសារនាងមានជីវិភាពគ្រាន់បើជាងមុនដោយការធ្វើស្រែ តាម បែបទំនើបជាងមុន។ នាងបានសុំឱពុកដើម្បីទៅរៀននិងគេបន្ត តែឱពុកនាងមិនអនុញ្ញាតិដោយហេតុ ថាសាលារៀននៅឆ្ងាយ គាត់ បារម្ភរឿងធ្វើដេំណើរ។ ម៉្យាងទៀតក្នុងសាលាមានគ្រូស្រីតិច ឯគ្រូប្រុស ច្រើនសុជាតិប្រាកដជា ទៅរៀនជាមួយគ្រូប្រុស មិនខាន ហើយនាងសុជាតិក៏ជិតពេញវ័យក្រមុំដែរ គាត់មិនពេញចិត្តឱ្យនាងទៅ រៀនជាមួយគ្រូប្រុសឡើយ។ ឪពុកនាងបានប្រាប់ទៅម្តាយនាងថានាងនឹង ត្រូវមានប្តីក្នុងពេលឆាប់នេះម៉្លោះ ហើយនាងមិនចាំបាច់ទៅរៀនអ្វីទៀតឡើយ។ការ ទៅរៀននិងអាច មានរឿងអាស្រូវដល់គ្រួសារ។
បងស្រីនាងសុជាតិនាងសូតាបានរៀបការតាំងពីអាយុ១៥ឆ្នាំឥឡូវអាយុ១៧ឆ្នាំមានកូនមួយ។ នាងសុជាតិអាយុ១៥ឆ្នាំ ក៏ត្រូវបានរៀបការជាមួយនាយសានហើយបានទៅនៅខាងប្តី ។ ឥឡូវនាង អាយុ ១៨ ឆ្នាំមានកូនស្រីបីនាក់ សុខភាពនាងកាន់តែទ្រុឌទ្រោមហើយនាងមានអារម្មណ៍ធុញទ្រាន់ សព្វគ្រប់ចង់នៅដាច់ពីគេ។ ថ្ងៃមួយនាងបានឮអំពីការពន្យារកំណើតកុំឱ្យមានកូនញឹក។នាងចង់ណាស់ បាននិយាយជាមួយប្តីនាងថាគួរតែ សំរាកខ្លះពីការពរពោះមានវិធីពន្យាកំណើតផ្ទុយទៅវិញប្តី នាងខឹង យ៉ាងខ្លាំងហើយវាយនាងទៀតផងដោយគំរាម ថានាងត្រូវតែបង្កើតកូនប្រុសឱ្យបានមិនមែនមិនទាន់ បានកូនប្រុសផងចង់ទៅពន្យារកំណើតដែលជាវិធីមិនធម្មតា មិនអនុញ្ញាតិ។សុជាតិសោកសៅជាខ្លាំង។ នាងមានអារម្មណ៍ថានាងមានទំនប់ចិត្តន្តិងសេចក្តីក្លាហានអាចសំរេចធ្វើបានចំពោះខ្លួននាងត្រូវមកនៅ ក្រោមអំណាចប្តីមិនអាចពុះពារបានឡើយ។
សុខភាពរបស់នាងសុជាតិមួយថ្ងៃកាត់មួយថ្ងៃកោរ។ នាងបានទៅព្យាបាលនៅមណ្ឌលសុខ ភាពច្រើនលើច្រើន សារដោយសារការថមថយកំលាំងស្លេកស្លាំង និងរមាស់ធ្លាក់សររ៉ាំរ៉ៃ។ គ្រូពេទ្យ នៅមណ្ឌលសុខភាពបានណែនាំជាច្រើន អំពីចំណីអាហារ និងអនាម័យ ធ្វើចិត្តឱ្យសប្បាយរីករាយ និងជាពិសេសកំឡុងពេលព្យាបាលធ្លាក់សរមាស់នេះត្រូវប្រើ ស្រោមអនាម័យក្នុងពេលរួមរ័ក្ស និងហៅ ប្តីមកព្យាបាលផង។ កន្លងមកនាងសុជាតិមានសភាពដ៏ដែលដោយនាងមិន បានប្រើស្រោមអនាម័យ និងមិនអាចហៅប្តីម្តីកព្យាបាលបានឡើយព្រោះនាងយល់ថាស្រោមអនាម័យអាចប្រើបានតែជាមួយ ស្រីខូច ហើយប្តីនាងក៏មិនព្រមព្យាបាលទេព្រោះយល់ថាមិនមានឈឺអ្វី។
នាងសុជាតិក្រោយមកក៏បានបង្កើតកូនប្រុសមួយទៀតប្តីនាងរីករាយជាខ្លាំងហើយសង្ឃឹមថា និងមានកូនប្រុស ២-៣នាក់ទៀតមិនខានក្នុងខណៈដែលខ្លួនមិនដឹងថាប្រពន្ធ របស់ខ្លួននាងសុជាតិ មានសុខភាពកាន់តែទ្រុឌទ្រោមទៅៗ ហើយនាងពុំដែលរីករាយនិងជីវិតបែបនេះឡើយ ។

សំនួរពិភាក្សាៈ
-កំណត់កត្តាដែលធ្វើអោយនាងសុខជាតិមានសុខភាពទ្រុឌទ្រោមទាំងរូបរាងកាយ និងអារម្មណ៍? (ចូរគិតទៅដល់ប្រពៃណីសង្គមសេដ្ឋកិច្ច)
-តើកត្តានិមួយៗបានធ្វើអោយសុខភាពបន្តពូជទ្រុឌទ្រោមយ៉ាងដូចម្តេចខ្លះ?
-ចូរកំណត់បញ្ហាយ៉េនឌ័រដែលទាក់ទិនទៅនិងកត្តាទាំងនេះ? ហេតុបានជានិយាយថាសុខភាពបន្តពូជគីជា បញ្ហាយ៉េនឌ័រ?





0 comments:

Post a Comment