សេចក្តីផ្តើម៖
មនុស្សយើងភាគច្រើនពេលដែលមានបញ្ហាកើតឡើង ច្រើនតែលាក់ទុក្ខក្នុងចិត្ត ។ ហើយការលាក់ទុកបញ្ហាទាំងនោះព្រោះតែជាការអាថ៌កំបាំងរបស់ខ្លួន ឬក្រុមគ្រួសារ ព្រមទាំងគ្មានវិធីដោះស្រាយដោយខ្លួនឯង ឬ គ្មានអ្នកដ៏ទៃជួយពិគ្រោះដោះស្រាយដែលហេតុធ្វើឱ្យមនុស្សនោះមាន អារម្មណ៍មិនប្រក្រតី ។
ជំងឺធ្លាក់ទឹកចិត្ត
គឺជាជំងឺមួយដែលសង្គមខ្មែរយើងទាំងមូលមិនសូវបានចាប់អារម្មណ៏
និងគ្មាន ការយកចិត្តទុកដាក់ពី
គ្រួពេទ្យព្យាបាលជំងឺបឋម
។ ជំងឺនេះច្រើនកើតមានឡើងលាយឡំជាមួយជំងឺ
ទូទៅផ្សេងទៀត
ដែលយើងមិនអាចមើលឃើញចាប់បានពិនិត្យវាស់ស្ទង់
ឬថតឃើញទេ ថែមទាំងគ្មាន
អាការៈរោគកំណត់ច្បាស់លាស់ផងដែរ។
ជំងឺប្រភេទនេះតែងតែជួបប្រទះនៅក្នុងជីវិតមនុស្សម្នាក់ៗ
មិនថាចាស់ ឬក្មេង មានឬក្រនោះ
ទេ។ ហើយជំងឺនេះអាចកើតមានឡើងម្តងម្កាល
ឬជាប់ជានិច្ចចំពោះមនុស្សគ្រប់រូប
គ្រាន់តែធ្ងន់ ឬស្រាល
អាស្រ័យទៅលើបញ្ហា និងសមត្ថភាពដោះស្រាយ
របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ
។
រោគសញ្ញាធ្លាក់ទឹកចិត្ត
ជាឧបសគ្គរារាំងដល់ពួកគេក្នុងការរស់នៅបំពេញកិច្ចការសំរាប់គ្រួសារ
និងសង្គមជាតិ ។
អ្នកដែលធ្លាក់ទឹកចិត្តមានអារម្មណ៍ក្រៀមក្រំ
និងអស់សង្ឃឹមរាប់ខែ ។
ដោយសារពួកគេជឿថាគ្មានអ្វី
និងគ្មាននរណាម្នាក់អាចជួយសំរាលការឈឺចាប់
ឬការទុក្ខព្រួយរបស់គេបានទើបពួកគេមិន
ត្រូវការជំនួយ ឬសុំឱ្យគេជួយទ្បើយ។
ជួនកាលមនុស្សម្នាក់កំពុងតែមានបញ្ហាមួយដែលមិនទាន់បាន
ដោះស្រាយនៅឡើយផង
ស្រាប់តែមានបញ្ហាមួយទៀតមកគ្របសង្កត់ពីលើបន្ថែម
ដែលជាហេតុធ្វើឱ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។
១-តើអ្វីទៅដែលហៅថាជំងឺធ្លាក់ទឹកចិត្ត?
ការធ្លាក់ទឹកចិត្តៈ
គឺជាការធ្លាក់ចុះនៃអារម្មណ៏
ដែលនាំឱ្យមានការក្រៀមក្រំចិត្ត
ការបាត់បង់ភាព សប្បាយរីករាយ
និងបាត់បង់ការចាប់អារម្មណ៏នៃហេតុការណ៏ផ្សេងៗ
។ ជាបញ្ហាដែលមនុស្សម្នាក់ខក
ចិត្តខ្លាំងដែលខ្លួនចង់ធ្វើអ្វីមួយ
ហើយមិនបានសំរេចដូចបំណង។
២-ហេតុដែលបណ្តាលឱ្យមានការធ្លាក់ទឹកចិត្ត៖គឺបណ្តាលមកពីៈ
- បញ្ហាសង្គម - បញ្ហាការចាប់រំលោភ
- បញ្ហាស្នេហា - បញ្ហាទារុណកម្ម
- បញ្ហាជំងឺរ៉ាំរៃ - បញ្ហាទំនៀមទម្លាប់ប្រពៃណី
- បញ្ហាជីវភាពរស់នៅ - ពិការភាពពីកំណើត និងបញ្ហាផ្សេងៗទៀត។
៣-
លក្ខណៈសំគាល់-រោគសញ្ញាៈ
រោគសញ្ញាដែលកើតមានញឹកញាប់របស់ជំងឺធ្លាក់ទឺកចិត្តរួមមាន
- ទឹកមុខក្រៀមក្រំ និងទុក្ខសោកជាទំងន់
- អស់សង្ឃឹមក្នុងការរស់នៅ និងគិតអំពីការធ្វើទុក្ខទោសខ្លូនួឯង (មានគំនិតចង់សំលាប់ខ្លូនួ)
- ឆាប់ស្រក់ទឹកភ្នែក (ងាយយំ )
- ព្រួយបារម្ភជាប្រចាំ (គិតច្រើន)
- អន្ទះសារ តានតឹងក្នុងចិត្ត (នៅមិនសុខ អារម្មណ៍មិននឹងនរ)
- បាត់បង់ភាពក្លាហាន (មិនសូវនិយាយស្តី ឬមិនចាប់អារម្មណ៍នឹងអ្វីៗទាំងអស់)។
- មានបញ្ហាក្នុងការដេក
- មានការពិបាកក្នុងការផ្តោតការយកចិត្តទុកដាក់ ឬចងចាំ (ការសញ្ជឹងគឹត និងការចងចាំមិនល្អ )។
- មានអារម្មណ៍ថាខ្លួនឯងអន់ គ្មានតំលៃ ឬមិនគួរឱ្យគោរព។
- យល់សប្តិច្រើន
- មួរម៉ៅច្រើន ឆាប់ខឹង
- ឈឺក្បាលជាប្រចាំ
- ចង្វាក់បេះដូងដើរមិនទៀង ហើយលោតញាប់ (ញ័រដើមទ្រូង) ។
- ដង្ហើមខ្លី ឬដង្ហក់ អន្ទះសារក្នុងចិត្ត ស្ទះៗក្នុងទ្រូង ( តឹងទ្រូង) ។
- បែកញើស ឬបាតដៃសើម ត្រជាក់ដៃជើង ឬញ័រដៃ ។
- ស្ងួតមាត់ ចេះតែអួលដើមករ ។
- បត់ជើងតូចញឹកជាប់ ឬទល់លាមក។
- រាគរួស ហាក់ដូចជាមានចុកពោះ
- វិលមុខ ឧស្សាហ៏កោសខ្យល់
- មានការត្អូញត្អែរ ឈឺម្តងត្រង់នេះ ម្តងត្រង់នោះ
- មិនសូវនឹកនាបាយទឹក (មិនសូវឃ្លាន)
- ខ្សោយកំលាំង ល្អិតល្អៃ ចុះទំងន់ ឬឡើងទំងន់
- រដូវមិនទៀង
- ចំណង់ខាងផ្លូវភេទថយចុះ ។
•អ្នកជំងឺធ្លាក់ទឹកចិត្តខ្លះនឹងបដិសេធថាខ្លួនគេគ្មានអារម្មណ៍ក្រៀមក្រំ
និងអស់សង្ឃឹម ឬថាខ្លួនគេគ្មាន
កើតអ្វីទេ
ទោះបីជាមានព្រិត្តឹការណ៍អាក្រក់ទើបនិងកើតឡើងចំពោះខ្លួនគេក៏ដោយ
។ជាញឹកញាប់
ពួកគេតែងតែត្អូញត្អែរពីជំងឺផ្លូវកាយទៅវិញ
។ អ្នកជំងឺខ្លះអាចមានការត្អូញត្អែរតែបន្តិចបន្ទួច
ហើយសំងំ រស់នៅយ៉ាងស្ងៀមស្ងាត់
។ ពួកគេទាំងនេះកំពុងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដែលពេលខ្លះអាច
ឈាន ដល់ការធ្វើអត្តឃាដខ្លួនឯងក៏មាន
។
•ស្វែងយល់ការសម្ភាសន៍ដំបូងរបស់អ្នកឱ្យដឹងថា
តើអ្នកជំងឺនោះមានបំណងធ្វើអត្តឃាតុឬអត់
ចូរសួរនូវសំនួរដោយផ្ទាល់មួយចំនួនដូចខាងក្រោម៖
-
“ តើអ្នកគិតថា
ជីវិតអ្នកមានន័យ ឬទេ ?”
-
“ តើអ្នកចង់ស្លាប់ជាជាងរស់នៅឬ
?
”
-
“ តើអ្នកមានដែលគិតចង់សំលាប់ខ្លួនដែរឬទេ
?”
-
“តើអ្នកដែលព្យាយាមសំលាប់ខ្លួន
ឬមានផែនការបំរុងសំលាប់ខ្លួនដែរឬទេ
?”
ចូរសួរផងដែរអំពីការប៉ុនប៉ងធ្វើអត្តឃាដកាលពីលើកមុន(ការធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតុដដែល
មានពីមុនមកអាចបង្កើនឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំង
ការសាកសួរអាចជួយឱ្យអ្នកគិតគូរទុក
ជាមុនបានថាតើនិងអាចមានអ្វីកើតឡើងចំពោះអ្នកជំងឺនេះ)
។
៤-
តើត្រូវជួយអ្នកមានជំងឺធ្លាក់ទឹកចិត្តរបៀបណា
?
មុនដំបូងយើងត្រូវសាកសួរអ្នកជំងឺអំពីរឿងរ៉ាវដែលនាំឱ្យគេចេះតែព្រួយចិត្តឱ្យបានច្បាស់លាស់
ដើម្បីធ្វើឱ្យយើងយល់
អំពីបញ្ហាដែលគាត់មាននោះ
ដូចម្តេចខ្លះ ។ ការជួយផ្តល់យោបល់
មានជំរាបជួនដូចខាងក្រោម៖
- រកមនុស្សដែលគួរឱ្យគោរព និងទុកចិត្តបានឱ្យជួយលួងលោម ណែនាំ និងលើកទឹកចិត្ត
- ប្រាប់អ្នកជំងឺនូវអ្វីដែលគេនិយាយទាំងប៉ុន្មាន យើងស្តាប់ និងយល់អំពីទឹកចិត្តរបស់គេ
- ប្រាប់អ្នកជំងឺថាពាក្យសំដីដែលគេបាននិយាយនោះ យើងមិនឱ្យឮដល់អ្នកដ៏ទៃឡើយ
- ចូរកុំប្រឆាំងនឹងពាក្យសំដីដែលគេនិយាយទោះខុស ឬត្រូវក៏ដោយ
- ចូរពន្យល់អ្នកជំងឺឱ្យយល់អំពីតំលៃជីវិត និងសេចក្តីសង្ឃឹមទៅថ្ងៃអនាគតរបស់គេ
- ជួយពន្យល់ដល់ក្រុមគ្រួសារ និងអ្នកជិតខាងឱ្យជួយយកចិត្តទុកដាក់ និងសំរួលនូវកិច្ចការខ្លះដែល អាចធ្វើទៅបាន
- ជួយផ្តល់យោបល់និងគំនិតខ្លះៗឱ្យគេចេះគិតពិចារណារាល់បញ្ហាដែលគេមាន និងមធ្យោបាយដែលគាត់ ធ្លាប់ដោះស្រាយពីមុនមក ។
- ពន្យល់តាមបែបព្រះពុទ្ធសាសនា ជំនឿកម្មផល និងគ្រូបូរាណ
ចូរសំគាល់៖
ប្រសិនបើអ្នកជំងឺមានបំណងសំលាប់ខ្លួនដោយក្តីអស់សង្ឃឹមណាមួយ
យើងត្រូវប្រុង ប្រយ័ត្ន និង
មានវិធានការដូចតទៅៈ
- ត្រូវយកឧបករណ៍ ឬសំភារៈដែលនាំឱ្យមានគ្រោះថ្នាក់ទុកឱ្យឆ្ងាយពីអ្នកជំងឺ ដូចជា ខ្សែ កាំបិត កាំភ្លើង គ្រាប់បែក ថ្នាំពេទ្យ(ខ្លាចប្រើលើសកំណត់)ឬថ្នាំពុល ៘
- ត្រូវឃ្លាំចាំមើលសកម្មភាពអ្នកជំងឺឱ្យបានដិតដល់ ហើយត្រូវមានជំនឿថា អ្នកនិយាយថា ចង់សំលាប់ខ្លួន ហើយមិនសំលាប់ខ្លួនទៅវិញនោះ គឺជាការខុសឆ្គង ព្រោះយើងមិនអាច វាយតំលៃទុកជាមុនបានឡើយ។
- អ្នកគួរសួរខ្លួនឯងថា តើមនុស្សនេះមានបំណងធ្វើអត្តឃាដ និងធ្វើបាបខ្លួនឬទេ?
- ពិសេសត្រូវមានការពិគ្រោះយោបល់ និងការអប់រំដូចខាងលើ ។
ខ-
ការជួយព្យាបាលដោយប្រើឱសថ
ចំពោះអ្នកជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ប្រសិនបើយើងជួយដោះស្រាយបញ្ហាបានខ្លះហើយ
ហើយអ្នកជំងឺនោះនៅ តែមានរោគសញ្ញាដូចរៀបរាប់ខាងលើនៅមិនទាន់បានធូរស្រាល(គ្មានប្រសិទ្ធិភាព)សូមបញ្ជូន
អ្នកជំងឺមកពិភាក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកចិត្តរោគដើម្បីព្យាបាលអាការៈ
រោគរបស់គាត់ឱ្យបាន ទាន់ពេលវេលា
។
ដកស្រង់ពី៖
References
-Kaplan
& Sadock’s, (2001), Pocket
Handbook of Clinical Psychiatry.
រៀបចំដោយ
លោក តី ពិសាល
Philadelphia.
Baltimore. New York. London,
Prepared by Mr. Tey Pisal
-The
Lecture by Dr. KOIKE KI YOYUKI, March.02
Mental Health Worker/ PSR-specialist trainee
-HARVARD
Documents
ឧទាហរណ៍៖
មាននារីម្នាក់
អាយុ ៣០ឆ្នាំ ហើយកំពុងប៉ុនប៉ង់ធ្វើអត្តឃាត
នៅពេលពួកយើងទៅដល់ នាង
ដេកនៅលើគ្រែមិនអាចក្រោក
បាន ដោយត្អូញត្អែរថា ចេះតែងងិតមុខ
និងអស់កំលាំងល្ហិតល្ហៃ ។
នាងខានទៅធ្វើការអស់រយះពេលមួយខែហើយ
។ នាងព្យាយាមទៅជួបជាមួយគ្រូពេទ្យជាច្រើន
និងបានប្រើថ្នាំជាច្រើនមុខ
តែមិនបានជាសះស្បើយឡើយ
ដោយអស់សង្ឃឹម នៅទីបំផុត
នាងបាន ប្រមូលថ្នាំដែលនាងមានទាំងប៉ុន្មានលេបសំលាប់ខ្លួន
។ នៅពេលទៅដល់ពួកយើងបានផ្តើមសាក
សួរនាងអំពីការងាររបស់នាង
នាងបានត្អូញត្អែរថា
ការងាររបស់នាងមានការធ្ងន់ធ្ងរណាស់
ដោយគេឱ្យនាងទទួលបន្ទុកុការងារ
ច្រើនមុខ
ដោយនាងប្រឈមមុខក្នុងការដោះស្រាយកិច្ចការទាំងនោះ
ទើបជាហេតុ បណ្តាលឱ្យនាងមានការនឿយហត់់
យ៉ាងខ្លាំងពេលដែលនាងមកដល់ផ្ទះវិញ
។ យើងសំគាល់ឃើញថា
នាងហាក់ដូចជាទើបនិងយំហើយថ្មីៗ
ពេលនោះយើង បានសួរនាងថា “
ខ្ញុំមើលទៅនាងដូចជាយំច្រើនណាស់មែនទេ?
“ ពេលនោះនាង
ឆ្លើយ “ចាស៎“ រួចហើយ
នាងក៍ចាប់ផ្តើមយំម្តងទៀត
ពេលនោះយើងសួរនាងថា
“តើរឿងហេតុអ្វីទៅដែលធ្វើឱ្យ
នាងយំហើយមិនសប្បាយចិត្ត?“
ពេលនោះនាងយំផងនិយាយផងថា
នាងមានរូបរាងអាក្រក់
ដោយសារខ្លួនមានពិការរភាពផ្នែកខ្លះនៃរាងកាយ
(Polio)
តាំង
ពីកុមារ ។ ដោយហេតុតែនាងមិនស្អាតបាត
ពេញលក្ខណៈដូចអ្នកដ៍ទៃ
ទើបនាងមានអារម្មណ៍ថា
គ្មាននណាម្នាក់ចង់ រៀការជាមួយនាងឡើយ
។
ម៉្យាងឪពុកម្តាយក៍កាន់តែចាស់ជរា
មិត្តភក្ត្រ័ បងប្អូនបានរៀបការជាបន្តបន្ទាប់
ហើយបន្សល់ទុកឱ្យនាងនៅតែម្នាក់ឯងពុំមាន
នណាមកលេង ឬសួរសុខទុក្ខនាងឡើយ
ពេលដែលនាងមកពី ធ្វើការវិញ
។
ដោយនាងនៅម្នាក់ឯង
ហើយមានអារម្មណ៍ឯកោ នាងបាននិយាយថា
“ជីវិតរបស់ខ្ញុំគ្មានន័យ
គ្មានអនាគត”
ហេតុនេះនាងចង់ស្លាប់ដើម្បីកុំឱ្យពិបាកដល់ឪពុកម្តាយនាងតទៅទៀត
។
សំគាល់៖
-
បញ្ហាចំបងរបស់នាង
(ប៉ុនប៉ង់ធ្វើអត្តឃាត)
ដោយការលេបថ្នាំ
-
មូលហេតុ
(ផ្នែកខ្លះនៃរាងកាយ
(Polio)
ទទួលបន្ទុកុការងារច្រើន
ឪពុកម្តាយជរា
មិត្តភក្រ័
និងបងប្អូនបានរៀបការចោលអស់
នាងនៅតែម្នាក់ឯងពុំមាននណាមកលេង
ឬសួរសុខទុក្ខនាង)
-
រោគសញ្ញា
(ខ្សោយកំលាំង
ងងិតមុខ “ខានទៅធ្វើការ”
ងាយយំ
មានអារម្មណ៍ឯកោ
“ជីវិតរបស់ខ្ញុំគ្មានន័យ
គ្មានអនាគត”
ប៉ុនប៉ង់ធ្វើអត្តឃាត
អស់សង្ឃឹមពីជំងឹ
មានអារម្មណ៍ថា
គ្មាននណាម្នាក់ចង់រៀការជាមួយនាង
)
-
ការចាប់អារម្មណ៍លើការជួយ
(ការធ្វើអត្តឃាត ការងារ
ទំនាក់ទំនង
)
0 comments:
Post a Comment