Tuesday, January 9, 2018

អំពើហិង្សាក្នុងគ្រួសារ

I សេចក្តីផ្តើម
អំពើហឹង្សាក្នុងគ្រួសារ គឺជាបញ្ហាចំបងមួយដែលកើតមានឡើងក្នុងប្រទេសជាច្រើន ហើយក្នុងរយៈកាលកន្លងមកថ្មីៗនេះអំពើហឹង្សាក្នុងគ្រួសារត្រូវបានទទួលស្គាល់ថាជាបញ្ហាសាកលលោកមួយដ៏ធ្ងន់ធ្ងរ ហើយ បង្កអោយមានផលប៉ះពាល់យ៉ាងច្រើនមិនត្រឹមតែលើសមាជិកគ្រួសារប៉ុណ្ណោះទេតែថែមទាំងធ្វើ អោយមាន ការខូចខាតដល់ស្ត្រី សហគមន៏ សង្គមជាតិទាំងមួល ទៀតផង។ ម៉្យាងទៀតដូចជា សង្គ្រាម ការបង្ខំអោយចាក ចោលស្រុកទេស ភាពចលាចលក្នុងសង្គម អាចបង្កនូវអំពើហឹង្សាក្នុងគ្រួសារផងដែរ ប្រការនេះក៏អាចបណ្តាល អោយមានការប៉ះទង្គិចដល់ទំនាក់ទំនងដ៏ស្និទ្ឋស្នាលក្នុងគ្រួសារមួយដែរ ហើយវាក៏អាចបណ្តាលអោយអំពើហឹង្សា នេះផ្ទុះឡើង។- ការប្រើពាក្យ អំពើហឹង្សាក្នុងគ្រួសារ អ្វីទៅដែលជាអំពើហឹង្សា? តាមអត្ថន័យជាភាសាខ្មែរ ៖*ហឹង្សា ៖ គឺជាការបៀតបៀន ការធ្វើអាក្រក់លើគ្នា ការធ្វើទុក្ខគ្នា។*គ្រួសារៈ គីជាត្រកូលមួយ រឺជាការប្រជុំត្រកូលមនុស្ស មានមាតាបិតានិងបុត្រធិតា។ដូច្នេះអំពើហឹង្សាគឺជាការបៀតបៀន ការធ្វើអាក្រក់រកគ្នា ការធ្វើទុក្ខគ្នាក្នុងត្រកូលប្ញប្រជុំត្រកូលមនុស្ស ដែលមានមាតាបិតានិងបុត្រធិតា។ម៉្យាងទៀតពាក្យថាអំពើហឹង្សា ការបៀតបៀន ការធ្វើអាក្រក់លើគ្នា ការធ្វើទុក្ខគ្នា យើងក៏រាប់ បញ្ចូលការបៀតបៀនទាំងផ្លូវកាយនិងផ្លូវចិត្ត ផ្លូវភេទនិងទាំងផ្លូវសេដ្ឋកិច្ចផងដែរ។ ដូច្នេះអំពើហឹង្សាក្នុង គ្រួសារ យើងសំដៅលើសកម្មភាពបៀតបៀន រំលោភបំពាំនទាំងឡាយណាទៅលើ ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ផ្លូវសេដ្ឋកិច្ចដែលសមាជិកណាម្នាក់នៃគ្រួសារមួយធ្វើទៅលើសមាជិកមួយទៀតក្នុងគោលបំនងបង្កើត និងពង្រីក អំណាចរបស់ខ្លួនលើជនរងគ្រោះ។
II អំពើហឹង្សាក្នុងទំនាក់ទំនងរវាងសមាជិកផ្សេងៗនៃគ្រួសារ
តាមទស្សនៈខ្មែរ មនុស្សម្នាក់ៗតែងតែមានកំហុសឆ្គងណាមួយមិនខាន។តែរាល់កំហុសឆ្គងដែលសមាជិកណាម្នាក់បានប្រព្រឹត្តទៅ លើសមាជិកណាម្នាក់ទៀតក្នុងសង្គមអាចត្រូវបានគេអនុគ្រោះឬក៏ត្រូវបានគេដាក់ទណ្ឌកម្មទៅតាមប្រភេទនៃទោសកំហុសនោះ។ហើយដើម្បីជៀសវាងនូវការប្រព្រឹត្តការខុសឆ្គងនោះសង្គមតែងរកមធ្យោបាយអប់រំផ្សេងៗ ដូចតាមរយៈសាសនា សីលធម៍សង្គមច្បាប់រដ្ឋដែលដាក់ជាធរមាន។

III ដើមហេតុនៃអំពេហិង្សឹា នៅក្នុងប្រទេសកម្ខុជា
ជារឿយៗដើមហេតុនៃអំពើហឹង្សានៅក្នុងគ្រួសារគឺជាការរួមផ្សំពី កត្តាសង្គម និងឱកាសពិសេសនៃបុគ្គល នៅក្នុងគ្រួសារ។
-ដើមហេតុនៃសង្គម ៖
-បុរសអាចត្រូវបានបំផ្លាញដោយសង្គ្រាមហើយគាត់មានការពិបាកការការសំរបខ្លួនក្នុងសង្គមស៊ីវិល។ ពួកគេមិនមានភាពពិតប្រាកដចំពោះទីកន្លែងរបស់ពួកគេនៅក្នុងសង្គម ចំណែកក្រុមគ្រួសារមានការអោយ តំលៃខ្លួនទាប។
-មានការបែកបាក់នៅក្នុងគ្រួសារនិងរចនាសម្ខន្ឋ័របស់សង្គមដើម្បីគាំទ្រនិងជួយណែនាំដល់ជីវិតគួសារនោះ។
-អាវុធអាចមានភាពងាយស្រួលរកបាន ហើយរាល់ទំនាស់ទាំងឡាយអាចកើនបានយ៉ាងឆាប់រហ័ស។
-អាចនិងមានភាពតានតឹងជាមួយការផ្លាស់ប្តូរតួនាទីរវាងបុរសនិងស្ត្រីី។ឧទាហរណ៏ស្ត្រីៈក្លាយជាអ្នក រកប្រាក់ ចំនូលសំរាប់គ្រួសារហើយបុរសអាចមានការពិបាកចំពោះបញ្ហានេះ។

-ដើមហេតុនៃបុគ្គល ឬគ្រួសារ ៖
-បុរសឬស្ត្រីអាចជាជារងគ្រោះ រឺជាសាក្សី(រឿងរ៉ាវរវាងប្តី-ប្រពន្ធ)ដូច្នេះវាហាក់បីដូចជារឿងសាមញ្ញ ហើយ ដែលអាកប្បកិរិយាបែបនេះគឺគេអាចទទួលយកបានហើយវាធ្វើអោយកើនឡើងនូវអ្នករំលោភបំពាននឹង ជនរងគ្រោះ។
-អាចនិងមាននូវការប៉ះទង្គិចនិងអារម្មណ៏ទុក្ខសោកដោយបុគ្គលនៅក្នុងគ្រួសារដែលជួបប្រទះដោយសារ សង្គ្រាម ឬការបាត់បង់សមាជិកគ្រួសារ។
-អាចនិងមានភាពតានតឹងចិត្តច្រើននៅក្នុងគ្រួសារដោយសារតែបញ្ហាសុខភាព សេដ្ឋកិច្ច
ភាពគ្មានការងារធ្វើ គ្រោះទឹកជំនន់។ប្រសិនជាបញ្ហាទាំងនេះនៅមិនទាន់ដោះស្រាយ កំរិតនៃតំណឹងចិត្តមានការ កើនឡើងជាលំដាប់់។
-អាកប្បកិរិយា ៖ អាចដោយសារភាពខ្សត់ខ្សោយទៅៗនៃធនធាន(ទ្រព្យសម្បត្តិ)ក្នុងគ្រួសារនិងអាច បង្កើតជាទំនាស់។ឧទាហរណ៏ៈ ការលេងល្បែងស៊ីសិង ការផឹកស្រាច្រើនហួសហេតុ ឬការចំនាយថវិកាទៅលើ ពេស្សា ឬការមានប្រពន្ឋចុង។
-បុរសមិនអាចគ្របគ្រងកំហឹងរបស់គាត់។
-បុរសជឿថាអំពើហឹង្សាអាចទទួលយកបាននៅក្នុងគ្រួសារ។
IV តំលៃសង្គម ចំពោះអំពើហឹង្សា
  • អំពើហឹង្សាក្នុងគ្រួសារ គឺមានតំលៃសំរាប់ស្រ្តី ក្រុមគ្រួសារ សហគមន៏ និងជាតិទាំងមូល។ អំពើហឹង្សាក្នុងគ្រួសារ បង្កើតនូវតំលៃជាសាធារណៈនៅក្នុងវិស័យវេជ្ជសាស្ត្រ ការថែទាំនៅក្នុងមន្ទីរពេទ្យ ប៉ូលីស ពេលវេលា សំរាប់អាជ្ញាធរដែនដី នឹងប្រពន្ធ័ច្បាប់។ តំលៃនេះនឹងកើនឡើងច្រើនដូចជាផ្នែកសុខភាព ប៉ូលីស ច្បាប់នឹង សេវាផ្សេងៗដែលគេធ្វើឡើងងាយស្រួលស្វែងរកជាសាធារណៈ។
  • ស្ត្រីបង្កើតឡើងនូវចំណែកសំខាន់ក្នុងកំលាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា។ មួយចំនួនធំ គឺក្នុងចំណោម ពលកម្មបន្តពូជ ដែលវាត្រូវបាត់បង់នៅពេលដែលស្ត្រីបានសង្គ្រោះឡើងវិញពីការរងគ្រោះខាងផ្លូវកាយ និងផ្លូវចិត្ត។ប្រាក់ចំនូលគ្រួសារទទួលរងយ៉ាងដុនដាបពីលទ្ឋផលនៃអំពើហឹង្សា។
  • ស្ត្រីដែលបានទទួលរងគ្រោះ ឬទទួលការគំរាមកំហែង មិនមានលទ្ឋភាពអាចចូលរួមក្នុងការអភិវឌ្ឍន៏។
  • កម្មវិធី ទទួលបរាជ័យក្នុងការសងប្រាក់កម្មវិធីកំចី ឥណទាន ដើម្បីបន្តការសិក្សាកូនៗរបស់គេទៅមុខទៀត។ ជាងនេះទៀត ដូចជាមានភាគរាយខ្ពស់មួយនៃស្ត្រីក្នុងចំនួនប្រជាជនទាំងអស់ ដូច្នេះការអភិវឌ្ឍន៏ របស់ ជាតិ ត្រូវខូចខាតយ៉ាងធ្ងនធ្ងរដោយសារអំពើហឹង្សាក្នុងគ្រួសារ។
V តំលបុគ្គលចំពោះអំពើហឹង្សា
ចិត្តសាស្ត្រនៃការវាយដំស្រ្តី
  • ជនរងគ្រោះមានអារម្មណ៏ខ្មាសអៀន គ្មានសង្ឃឹម ហើយភ័យខ្លាច។
  • ភាពខ្មាស់អៀនវាគ្របដណ្តបលើអារម្មណ៏ជនរងគ្រោះ។ អំពើហឹង្សាក្នុងគ្រួសារ វាជះតទ្ឋិពលលើកេរ្តិ៍ ឈ្មោះរបស់ស្ត្រី ហើយនឹងសមត្ថភាពរបស់គាត់ដើម្បីបំពេញនូវតួនាទីជាស្ត្រីខ្មែរដ៏ល្អម្នាក់។ស្ត្រីគ្រប់រូបជឿថា កេរ្តិ៍ឈ្មោះរបស់គាត់វាសំខាន់បំផុត។ការអាប់អោនកិត្តិយសជាសាធារណៈ បណ្តាលអោយពួកគាត់បាត់បង់នូវការគោរពដែលមិនអាចស្តារឡើងវិញបាន។
ទ្ឋិពលទៅលើសេដ្ឋកិច្ច
  • បាត់បង់នូវផលិតផលការងារ
  • បាត់បង់ប្រាក់ចំណូល
  • បន្ថែមបន្ទុកសេដ្ឋកិច្ច ទៅលើសុខភាព តុលាការ និងសេវាផ្សេងៗ។
☺ ទ្ឋិពលអវិជ្ជមានទៅលើកុមារ
  • ចាកចោលផ្ទះ ការប្រើប្រាស់គ្រឿងញៀន និងអាកប្បកិរិយាមិនល្អផ្សេងៗទៀត។
  • គិតថាអំពើហឹង្សាប្រឆាំងនឹងស្ត្រី អាចទទួលយកបាន។
  • មួរម៉ៅច្រើន និងភ័យខ្លាច
  • បំពេញកិច្ចការខ្សោយ នៅឯសាលារៀន។
រោគសញ្ញាមួយចំនួន នៃជងរងគ្រោះ
-ភាពតានតឹងក្នុងចិត្ត ៖ ដំណេកមិនសូវបាន បរិភោគបន្តិចបន្តួច អស់កំលាំង មិនសូវចងចាំ ផ្ចង់អារម្មណ៏មិន
បានល្អ មានបំនងចង់ធ្វើអត្តឃាត អស់សង្ឃមឹក្នុងចិត្ត ប្ញុគ្មានតំលៃ។
-អារម្មណ៍កញ្ជ្រោល ៖ ដកដង្ហើមខ្លីៗ ហើយញាប់ ចុកដើមទ្រូង ស្រគៀរចុងម្រាម បែកញើសគ្រាប់ ទន់កំភួន ជើង និង ភ័យស្លន់ស្លោរ ឆាប់ខឹង ឆេវឆាវ យល់សប្តិអាក្រក់ ស្រម័យរឿងដើម។
-ត្អូញឈឺសព្វកន្លែង ៈ ឈឺក្បាល វិលមុខ ចុកពោះ គ្រុនកេ្តៅ ស្រវាំងភ្នែក ព្រមទាំងឈឺចាប់ក្នុងខ្លួនដោយមិន
ដឹងរឿង។

អ្វីដែលមិនត្រូវធ្វើជាមួយជនរងគ្រោះ?
-ចូរកុំសួរសំនួរពិសេសអំពីស្ថានភាពរបស់នាង ពិសេសកុំសួរអ្វីដែលនាងបានបង្កក្នុងអំពើហឹង្សា។
-ចូរកុំផ្តល់នូវដំបូន្មានជាអវិជ្ចមានទៅលើគាត់។ឧទាហរណ៏ៈនាងគួរព្យាយាមម្តងទៀត ឬគួរស្តាប់ប្តីរបស់នាង។
-ចូរកុំរពឹងថានាងនឺងធ្វើការសំរេចចិត្តក្នុងពេលភ្លាមៗ។
-ចូរកុំធ្វើការសំរេចចិត្តសំរាប់នាង។
-ចូរកុំបញ្ជូនពតិ៍មានអំពីស្ថានភាពរបស់នាងដោយគ្មានការអនុញ្ញាតិពិសេសពីនាង។
-ចូរកុំបន្ទោសនាង ឬផ្តល់យោបល់ទៅលើស្ថានភាពដែលអាចធ្វើអោយអារម្មណ៏នាងមិនល្អ។
-ចូរកុំបញ្ជូននាងទៅកន្លែងផ្សេងដោយគ្មានបានធ្វើអ្វីសំរាប់នាងសោះ។
-ចូរកុំមានបំនងផ្សះផ្សារវាងប្តី-ប្រពន្ឋ បើភាគីទាំងពីរមិនយល់ព្រម។

ឧបសម្ខន្ឋ័
ដើមហេតុនៃអំពើហឹង្សាៈ
-ស្រវឹងស្រា -ទាស់សំដី
- មានប្រពន្ឋចុង ឬមានស្រី -មានប្រុសថ្មី
-ប្រចណ្ទ័ -ខឹងនឹងគេទូន្មាន
-ទាមទារលុយ ឬទ្រព្យសម្បត្តិ -ម្តាយប្រើ
-ភាពមិនចុះសំរុង ១០-ល្បែង
១១-ជេរស្តី ១២-វាយដំ

ប្រភេទនៃអំពើហឹង្សា ៖
ជេរស្តី ប្រមាថ បាញ់នឹងកាំភ្លើង ចាក់ឬកាប់ដោយកាំបិត
ចោលដោយកណ្តៀវ ឬចាន វាយដំដោយដៃ ដំបង បំពងដែក ច្រវាក់
ដុតផ្ទះ លេបថ្នាំ
ផឹកទឹកអាស៊ីត ជះទឹកអាស៊ីត
ចងក អារក ចាប់រំលោភ
គំរាមបោកគ្រាប់បែក បោកគ្រាប់បែក
ឆូតឡាម លក់កូន
រត់ចោលផ្ទះ ចាក់ប្រេងដុតមនុស្ស ដាក់ខ្នោះ

អន្តរាគមន៏ ប្ញុការជួយជ្រោមជ្រែងគ្រួសារដែលមានអំពើហឹង្សា
  1. ប៉ូលីស
  2. អ្នកជិតខាង បងប្អូន
  3. ប្តី ឬប្រពន្ឋ
  4. រដ្ឋអំណាច
  5. អ្នកកាសែត
  6. ជនរងគ្រោះខ្លួនឯង
  7. អង្គការផ្សេងៗ
  8. គ្រូពេទ្យ គ្រូខ្មែរ ព្រះសង្ឃ
  9. អ្នកផ្តល់ប្រឹក្សា



ករណីសិក្សា១ៈ 
នាង ក អាយុ៣៥ឆ្នាំ មានលំនៅនៅសង្កាត់ផ្សារកណ្តាលទី១ក្រុងភ្នំពេញមានប្តីឈ្មោះខ អាយុ៣១ឆ្នាំនិងមានកូន៤នាក់ផង។នាងក រកស៊ីលក់ប្រហុកផ្អកសន្សំលុយទិញបានឡានមួយ។ ចំណែកប្តីរបស់នាងវិញគ្មានមុខរបរអ្វីទេគិតតែពីដើរលេងល្បែង។ក្រោយពីលក់ឡានចាយលុយអស់ ប្តី នោះបានទារយកខ្សែកប្រាំជីពីប្រពន្ឋទៀត។ក្រោយពីទារយកខ្សែកនោះមិនបានមក ប្តីនោះក៏វាយ ធ្វើបាបកូនយ៉ាងខ្លាំង។ពេលប្រពន្ឋទៅឃាត់មិនអោយវាយកូន ប្តីបានឆក់យកខ្សែកប្រាំជីពីនាងបាន។ នាងក៏ប្រតាយប្រតប់និងប្តីដើម្បីយកខ្សែកដែលជាទីពឹងចុងក្រោយរបស់គ្រួសារមកវិញ។ ប្តីនាងបានចាប់លើកជើងនាងឡើងលើ ហើយអុកក្បាលទៅលើអិដ្ឋ ហើយគេចចេញបាត់ទៅ។
គ្រូពេទ្យជួយសង្គ្រោះនិយាយថា នាងនៅចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
សំនួរ-តើកូន៤នាក់ និងទៅជាយ៉ាងណា បើម្តាយស្លាប់ ហើយឪពុករត់ចោលទៀត?

ករណីសិក្សា២ៈ 
នាង ប-ផ អាយុ១៩ឆ្នាំ រស់នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល។ ថ្ងៃមួយបន្ទាប់ពីត្រួវម្តាយជេរដោយ ពាក្យអាសអាភាស ប្រមាថ ហើយនិងត្រូវឪពុកវាយមកនាងក៏បានចូលទៅដេកដោយមិនញ៉ាំអាហារ ហើយសំងំផឹកថ្នាំពុលសំលាប់ខ្លួន។ទំរាំអ្នកផ្ទះដឹងក៏ជ្រុលពេលទៅហើយ។នាងបានលាចាកលោក យើងនេះទៅហើយ។


ឯកសារយោងៈ
  1. ការពណ៍នាអំពីអំពើហឹង្សាក្នុងគ្រួសារនៅក្នុងកាសែតខ្មែរ (PADV)
Dr.Hean Sokhom, Mrs Lim Sidedline,B.A.,Ms Kin Tepmoly,B.A.,Ms Nguon Sokhunthea,B.A, 1999, Portrayal of Domestic Violence in Cambodian Newspapers.
  1. សេវាសំរាប់ជនរងគ្រោះនៃអំពើហឹង្សាក្នុងគ្រួសារ នៅក្នុងប្រទេសកម្ពុជា (PADV)
(SERVICES FOR VICTIMS OF DOMESTIC VIOLENCE IN CAMBODIA)
  1. អត្តសញ្ញាណកម្ម និង របៀបចាត់ចែងកិច្ចការក្នុងវិបត្តិផ្លូវចិត្តបន្ទាប់ពេលមានអំពើហឹង្សាក្នុងគ្រួសារ។ រៀបរៀងដោយ ម៉ាលីស អឿ-ជុំ



0 comments:

Post a Comment