Wednesday, January 10, 2018

ការលូតលាស់យឺតយ៉ាវផ្នែកបញ្ញា “Mental Retardation”

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថាការលូតលាស់យឺតយ៉ាវនៃបញ្ញាត្រូវបានគេឱ្យនិយមន័យ ថា“ ជាលក្ខខ័ណ្ឌនៃការលូតលាស់មិនគ្រប់ រឺឈប់លូតលាស់នៃគំនិត Mind ដែលត្រូវសំគាល់បានដោយ ការអន់ ថយនៃជំនាញដូចដែលបាន ស្តែងឡើងនៅក្នុងកំឡុងពេលនៃការលូត់លាស់ Development periodដែលជា រយៈពេលនៃការចែកចាយទៅដល់គ្រប់កំរិតទាំងអស់នៃបញ្ញា ឧទាហរណ៍ ដូចជាដំណើរនៃការគិត (ពុទ្ធិ) Cognitive ភាសា ចលនា Motor និងសមត្ថភាពក្នុងការធ្វើទំនាក់ទំនង Social abilities..........។ យោងតាមអង្គការ សុខភាពពិភពលោកបានឱ្យដឹងថា សក្តានុពលភាពនៃផ្លូវចិត្តរបស់បុគ្គលគ្រប់រូប រាប់បញ្ចូលទាំងអ្នកដែលមាន លទ្ធភាពមាន កំណត់ ដោយបញ្ញាការលូតលាស់យឺតយ៉ាវនៃបញ្ញា អាចត្រូវបានគេធ្វើឱ្យរីកចំរើនប្រសើរឡើង រឺ ក៍អាចទៅជាឥតប្រយោជន៍ទទេ។
ឥរិយាបទវិជ្ជមានរួមផ្សំនិងការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ អាចជួយអ្នកមានការលូតលាស់ យឺតយ៉ាវនៃបញ្ញាបាន ដើម្បីឱ្យ គេសំរបទៅតាមនិងទទួលបានជ័យជំនះ ដោយធ្វើឡើងនៅក្នុងកំរិតខ្ពស់បំផុត មួយ។ ដើម្បីសំរេចបាន នូវគោលដៅសេវាបែបនេះ ត្រូវបានគេផ្តល់ ឱ្យជាចាំបាច់ហើយការប្រឹក្សាក្រុម និង ក្រុមជួយខ្លួនឯង ត្រូវចូលរួមទាំងអ្នកជំងឺ ដែលមានការលូតលាស់យឺតយ៉ាវនៃបញ្ញា និង គ្រួសាររបស់គេ។
តើបូណាមានបញ្ហាអ្វី ?
បូណា មានអាយុ ១០ឆ្នាំ។ កុមារក្នុងអាយុនេះទៅរៀនប្រហែលជាថ្នាក់ទី៣ឬទី៤។ ប៉ុន្តែបូណាមិនទាន់ រៀនទេហើយថែម ទាំងមិនអាច និយាយច្បាស់ទៀតផង។វាមិនចេះស្លៀក ពាក់ខោអាវ ដោយខ្លួនឯងទេ។ វាមិនអាចបិទឡេវអាវកើត។ វាត្រូវការអោយ គេងូតទឹក អោយ។ វាមិនអាចអាន ឬសរសេរ ដូចក្មេង ដទៃទៀត ដែលមានអាយុស្របាលវាបានទេ។ ជាញឹកញាប់វាអង្គុយម្នាក់ឯង ហើយ យោលខ្លួន។
តើលោកអ្នកដឹងទេថា?
-ការលូតលាសយឺតយ៉ាវនៃបញ្ញាក្មេង ពុំមែនជាជំងឺដូចជាអ្នក-ផ្តាសាយ- ក្តៅខ្លួន- របេង ឬមហារីកទេ។
- ការលូតលាស់យឺតយ៉ាវនៃបញ្ញាក្មេង គឺជាភាពពិការដូចជាខ្វាក់ ឬ គរ។
-ការលូតលាសយឺតយ៉ាវនៃបញ្ញាក្មេងពុំមែនជាជំងឺផ្លូវចិត្តទេ។
-ការប៉ះពាល់ដល់ខួរក្បាលរបស់ក្មេង ពេលវានៅក្នុងផ្ទៃ- ពេលសំរាលចេញមក រឺក្រោយពេលសំរាល អាចបណ្តាលអោយ មានបញ្ហាលូតលាស់យឺតយ៉ាវនៃបញ្ញា។
-ការថែទាំសុខភាពអោយល្អជាប្រចាំក្នុងពេលមានផ្ទៃពោះ ពេលសំរាលកូនរួច និងពេលទារកនៅក្មេងខ្ចី អាចបង្ការកុំអោយមានបញ្ហាយឺតយ៉ាវនៃបញ្ញាក្មេងបាន។
-កុមារដែលមានភាពយឺតយ៉ាវនេបញ្ញា ត្រូវការចាំបាច់នូវការបណ្តុប្តុះណ្តាលជាដំណាក់ៗ ហូរហែរ ដើម្បីអោយគេអាច រស់នៅដោយពឹងផ្អែកលើខ្លួនឯងបាន និងក្លាយជាពលរដ្ឋមានប្រយោជន៏នឹងគេ។
-ភាគច្រើននៃកុមារដែលមានភាពលូតលាស់យឹតយ៉ាវនៃបញ្ញា អាចប្រកបការងារដូចអ្នកដទៃដែរ។
-កុមារដែលមានភាពលូតលាស់យឹតយ៉ាវនៃបញ្ញា គួរតែត្រូវបានគេផ្តល់ការអប់រំ និងការស្តារលទ្ធភាព ពលកម្មឡើងវិញ។
-ការរៀបអាពាពិពាហ៌ពុំអាចព្យាបាល ការរីកលូតលាស់យឺតយ៉ាវនៃបញ្ញាបានទេ។
១០- កុមារដែលមានភាពលូតលាស់យឹត់យ៉ាវនៃបញ្ញា ត្រូវការជំនួយពីអ្នក មិនមែនគ្រាន់តែក្តីអាណិត ប៉ុណ្ណោះទេ។ ការស្តារលទ្ធភាពពលកម្មរបស់កុមារមាក់ដែលមានការលូតលាស់យឺ់តយ៉ាវនៃបញ្ញា អាចកាត់បន្ថយនូវបន្ទុកគ្រួសារ-សហគមន៏- និងប្រទេសជាតិ។
តើត្រូវរៀនកត់សំគាល់កុមារដែលមានការលូតលាស់យឺតយ៉ាវនៃបញ្ញាយ៉ាងដូចម្តេច?
ជានិច្ចកាល ឪពុកម្តាយស្វែងរកការជួយដល់កូនរបស់ខ្លួនមិនទាន់ពេលវេលា ពីព្រោះគាត់មិនមាន លទ្ធភាពកត់សំគាល់ពី លក្ខណៈនៃការលូតលាស់យឺតយ៉ាវនៃបញ្ញាកុមារបាន ឬសុខចិត្តរង់ចាំដោយយល់ច្រឡំំំ សង្ខ្ខម្ឃឹថាកុមារនឹងបានជាធម្មតា ឡើងវិញ នៅពេលណាមួយនោះ។ តាមការសង្កេត របស់ ម...ក យើងបានឃើញថាការយឺតយ៉ាវ ជាមធ្យម គឺពី ៣ ទៅ ៧ ឆ្ន្នាំ បន្ទាប់មកទើបឪពុកម្តាយស្វែងរកជំនួយ។ ប្រការនេះវាប្រែក្លាយទៅជាការពិបាកណាស់ក្នុងការធ្វើអន្តរាគមន៏នៅដំណាក់កាលនេះ
ហើយឪពុកម្តាយ ក៏បានទទួលរងការលំបាកជាច្រើនណាស់មកហើយ។

ការធ្វើការកត់សំគាល់ និងធ្វើអន្តរាគមន៏បានទាន់ពេល អាចជួយដល់កុមារដែលមានការលូតលាស់យឺ់តយ៉ាវនៃ បញ្ញា ក៏ដូចជាជួយកាត់បន្ថយនូវភាពស្មុគស្មាញ និងបន្ទុកគ្រួសារ។ ការធំធាត់ និងការលូតលាស់របស់កុមារកើត ឡើង ជាដំណាក់កាលជាច្រើន ហើយដំណាក់កាលទាំងនេះ គេហៅថា ការលូតលាស់ប្រែប្រួលទៅតាមដំណើរការ ប្រែប្រួលនៃព្រឹត្តការណ៏ជីវិត Milestone of development" ។ ផ្នែកខ្លះនៃ ម៉ៃស្តូនធម្មតា ហើយនិងការទទួល បាននូវដំណើរការទៅតាមដំណាក់កាលនៃអាយុរបស់កុមារ។ នៅពេលដែលកុមារមិនបាន ឈានដល់ ម៉ៃស្តូន (ព្រឹត្តការណ៏សំខាន់ៗនៃជីវិត) ឬកំរិតនៃដំណើរការរបស់វាទេ កុមារទាំងនោះប្រហែលជាត្រូវការ ជំនួយ។ អ្នកអាចប្រើតារាងត្រួតពិនិត្យ ដែលមានដូចខាងក្រោមនេះ ដើម្បីធ្វើការកត់សំគាល់ថា តើកូនលោកអ្នក កំពុងទទួលរងនូវ ការយឺតយ៉ាវនៃបញ្ញាដែរឬទេ?
តារាងត្រួតពិនិត្យ
-ក្មេងអាយុ ១ ទៅ ៤ ខែការលូតលាស់៖ញឹកញាប់ដៃអ្នក្នដទៃ -ក្មេងអាយុ ១០ ទៅ ២០ ខែ ការលូតលាស់៖ ដើរដោយខ្លួនឯង
-ក្មេងអាយុ ២ ទៅ ៦ ខែការលូតលាស់៖ រឹងក -ក្មេងអាយុ ៦ ទៅ ៣០ ខែ ការលូតលាស់៖ ចេះនិយាយជាឃ្លាខ្លីៗ
-ក្មេងអាយុ ៥ ទៅ ១០ ខែការលូតលាស់៖អង្គុយនឹងដោយមិនបាច់ទប់ -ក្មេងអាយុ ២ ទៅ ៣ ឆ្នាំ ការលូតលាស់៖ ញ៉ាំអាហារដោយខ្លួនឯង
-ក្មេងអាយុ ៩ ទៅ ១៤ ខែការលូតលាស់៖ ឈរនឹងដោយខ្លួនឯង -ក្មេងអាយុ ៣ ទៅ ៤ ឆ្នាំ ការលូតលាស់៖ ចេះទៅបង្គន់ដោយខ្លួនឯង

កុមារដែលមានការលូតលាស់យឺ់តយ៉ាវនៃបញ្ញាជាធម្មតាតែងទទួលរងនូវពិការភាពជាច្រើនយ៉ាងទៀត។ការរីកលូត លាស់ យឺត កាន់ តែខ្លាំង ពិការភាពកាន់តែច្រើនដែរ។ ការធ្វើចលនាពីកន្លែងមួយទៅកន្លែងមួយ ជាការពិបាក ពីព្រោះបញ្ញាមិនមាន ភាពស៊ីសង្វាក់គ្នា ទៅនិង ប្រពន័ចលនានៃសាច់ដុំ។ ការព្យាបាលដោយចលនា អាចធ្វើអោយកុមារមានដំណើរការល្អប្រសើរឡើងវិញ បាន។
ភាគច្រើននៃកុមារដែលមានបញ្ហាការលូតលាស់យឺ់តយ៉ាវនៃបញ្ញា មិនចេះប្រើបង្គន់ អត់ចេះងូតទឹក អត់ចេះ ស្លៀកពាក់ ឬញ៉ាំដោយខ្លួនឯងបានទេ ហើយប្រហែលជាត្រូវការបងៀនពីជំនាញ ឬរបៀបជួយខ្លួនឯង។ ការបង្ក អោយមានរបួសដោយខ្លួនឯង និង អាកប្បកិរិយាមិនលខ្លះទៀត ដូចជា បោកក្បាលខ្លួនឯង ខាំខ្លួនឯង យំននៀលដី គឺជាបញ្ហា ដែលគ្រួសារមិនអាចដោះស្រាយបាន និងជាហេតុបង្កអោយមានភាពស្មគស្មាញដល់គ្រួសារ។
មានកុមារជាច្រើនដែលទទួលរងនូវជំងឺឆ្កួតជ្រូក ហើយពួកគេត្រូវការលេបថាំ ប្រឆាំងជំងឺនេះអោយបានទៀងទាត់។ ការមើល និង ការស្តប្តា់របស់ពួកគេ ប្រហែលជាមានការអន់ថយផងដែរ។ គ្រួសារដែលមានកូន ទទួលរងនូវការរីកលូតលាស់យឺតយ៉ាវនៃបញ្ញា បង្កអោយមានការលំបាកជាច្រើនផ្នែកផ្លូវចិត្ត ផ្លូវកាយ និងសេដ្ឌកិច្ច ហើយគេប្រទះឃើញថា ជាញឹកញាប់គ្រួសារទាំងនេះមានការ ពិបាកកុងការដោះស្រាយ ជាមួយសានភាពនេះ។ គ្រួសារទាំងនេះ ត្រូវការគាំទ្រ ការប្រឹក្សា និងការសំរាក។ សព្វថ្ងៃនេះ នៅប្រទេសកម្ខូជា សេវាសំរាប់ជួយកុមារពិការ ផ្នែកបញ្ញាមានតែមួយទេ។

មានការយល់ខុសខ្លះៗពីសំណាក់ប្រជាជន អំពី ការលូតលាស់យឺតយ៉ាវនៃបញ្ញា
នៅក្នុងសហគមន៏របស់អ្នក រឺ អ្នកធ្វើការជាមួយអ្នកអាច មានការភន្ត័ច្រឡំ ឬយល់ខុស អំពីបញ្ហា ការរីកលូតលាស់ យឺតយ៉ាវនៃបញ្ញានេះ។ វាជាការឈ្លាសវៃណាស់ ដែលត្រូវយល់ដឹងអំពីបញ្ហានេះបានមុន ដើម្បីអោយអ្នកអាច ផ្តល់ការប្រឹក្សា បានត្រឹមត្រូវ ឬរៀបចំគំរោងធ្វើការផ្សាយពត៌មានស្តីអំពីំសុខភាពដើម្បីលើកកំពស់ការយល់ដឹងអំពីបញ្ហានេះ ចំពោះឪពុកម្តាយ គ្រប់រូប គ្រួសារ និងសហគមន៏ ដើម្បីបង្កើនគុណភាពនៃការរស់នៅរបស់កុមារដែលមានការរីកលូតលាស់យឺតយ៉ាវនៃបញ្ញា។ សំរាប់ពត៌មានបនែម និងជំនួយផ្សេងៗ អ្នកអាចទាក់ទងអាចទាក់ទងដោយផ្ទាល់ជាមួយនិង គ្លីនិកសុខភាពផ្លូវចិត្ត។
-ការរីកលូតលាស់ យឺតយ៉ាវនៃបញ្ញា គឺជាបញ្ហា / ជំងឺសួរពូជតែម្តង។
-ការប្រពឹត្តអំពើបាប/ មិនល្អ របស់ឪពុកម្តាយ រឺ លោកទាំងពីរ កាលពីជាតិមុន / អតីតជាតិអាចធ្វើអោយ មានការរីកលូតលាស់យឺតយ៉ាវនៃបញ្ញា។
-ការរួមរក្ស័តាមរបៀបមិនធម្មតា ឬច្រើនពេកអាចនាំអោយមានការរីកលូតលាស់យឺតយ៉ាវនៃបញ្ញា។
-ស្ត្រីមានផ្ទៃពោះ រឺស្ត្រីបំបៅកូនដែលញ៉ាំអាហារមិនតមអាចអោយ កូនមានការរីកលូតលាស់យឺតយ៉ាវ នៃបញ្ញា។
-ថ្នាំប៉ូវ ឬ វីតាមីន អាចព្យាបាលការរីកលូតលាស់យឺតយ៉ាវនៃបញ្ញាបាន។
-កុមារដែលមានការរីកលូតលាស់យឺតយ៉ាវនៃបញ្ញា អាច ជាដូចធម្មតាវិញ នៅក្មេងនោះធំឡើង។
-ការវះកាត់ខួរក្បាលអាចធ្វើអោយកុមារមានការរីកលូតលាស់យឺតយ៉ាវនៃបញ្ញាបាន។
នៅប្រទេសកម្ពុជា ដោយសារតែប្រជាជនហៅថាការប្រកាច់នេះថា ជាជំងឺឆ្កឹតួជ្រូក ទើបពួកគេយល់ថាជាជំងឺ ផ្លូវចិត្ត។ ប៉ុន្តែ តាមពិតជំងឺ ឆ្កូតួជ្រូកមិនមែនជាជំងឺផ្លូវចិត្តទេ។វាជាវិបល្លាសភាព (បញ្ហា)នៃខួរក្បាល។ យីងរីករាយនិងចែករំលែកនូវពត៌មាន ខ្លះៗ ស្តីពីជំងឺឆ្កួតជ្រូកដូចខាងក្រោមនេះ។ ចំពោះពត៌មានលំអិតសូមទាក់ទងមកមជ្ឈមណ្ឌលជំងឺផ្លូវចិត្ត។
តើលោកអ្នកដឹងឬទេ?
-ជំងឺឆ្គួតជ្រូកមិនមែនជាជំងឺផ្លូវចិត្តទេ វាជាវិបត្តិនៃខួរក្បាល។
-គ្រប់ការប្រកាច់មិនមែនសុទ្ធតែជាជំងឺឆ្កួតជ្រូកទេ។មានការប្រកាច់ជាច្រើនដែលបង្ករពីជំងឺផ្សេងៗដូចជាៈ រលាកស្រោមខួរ ក្តៅខ្លួន ខ្លាំង រាគ កង្វះជាតិទឹក និងបញ្ហាផ្លូវអារម្មណ៍ ៘
-ពេលដែលក្មេងក្តៅខ្លួនខ្លាំង ហើយប្រកាច់ប្រការសំខាន់គឺបញ្ចុះកំដៅដោយថ្នាំបញ្ចុះកំដៅ ឬជូតខ្លួនដោយក្រណាត់ជ្រលក់ទឹក។កុមារប្រកាច់ដែលបណ្តាលមកពីជំងឺគ្រុនបែបនេះ មិនត្រូវប្រើថ្នាំប្រឆាំង និង ជំងឺឆ្កួតជ្រូកទេ។
-ជំងឺឆ្កួតជ្រូកគឺជាជំងឺដែលអាចព្យាបាលបាន ដោយគ្រាន់តែលេបថ្នាំដែលមានកំរិតត្រឹមត្រូវឱ្យបានទៀង ទាត់ សំរាប់រយៈពេលឱ្យបានយូរគ្រប់គ្រាន់ប៉ុណ្ណោះ។
-ជាធម្មតាក្មេងដែលមានជំងឺឆ្កួតជ្រូកមិនបាច់ជួយដោយអ្នកឯកទេសទេ។ គ្រូពេទ្យទូទៅដែលបានទទួល ការសិក្សាត្រឹមត្រូវ និង មានចំណេះដឹងគ្រប់គ្រាន់ក៏អាចជួយក្មេង នោះបានដែរ។
-ក្មេងដែលមានជំងឺឆ្កួតជ្រូកអាចទៅរៀន លេង និង ចូលរួមគ្រប់សកម្មភាពសង្គមដូចក្មេងដ៏ទៃទៀតដែរ។
-កុមារដែលមានការលូតលាស់យឺតយ៉ាវនៃបញ្ញាគួរតែដាក់គេនៅកន្លែងណាមួយដែល សមសំរាប់ពួក គេ។
-ឪពុកម្តាយនិងមិនអាចចាត់ចែង-ដោះស្រាយជួយកូនដែលមានការរីកលូតលាស់ យឺតយ៉ាវនៃបញ្ញា បានទេ។
១០-ការរៀបការ អាចជួយឱ្យជំងឺការរីកលូតលាស់យឺតយ៉ាវនៃបញ្ញាបានប្រសើរឡើង រឺ ជាសះស្បើយ។
១១-បុគ្គលដែលមានការលូតលាត់យឺតយ៉ាវនៃបញ្ញា គឺជាមនុស្សដែលមាន សកម្មភាពរួមរ័ក្ស័ ហួសហេតុ ពេកនិងជាមនុស្សគួរឱ្យគ្រោះថ្នាក់។
១២-កុមារដែលមានការរីកលូតលាស់យឺតយ៉ាវនៃបញ្ញាមិនអាចការពារខ្លួនឯងបានទេ ហើយពួកគេមិនគួរ ត្រូវបានអនុញ្ញាតិឱ្យធ្វើអ្វីចេញទៅក្រៅជាមួយអ្នកដ៏ទៃទៀតឡើយ។

0 comments:

Post a Comment