១-សេចក្តីផ្តើម៖
មនុស្សគ្រប់រូបសុទ្ធតែអាចជួបប្រទះនូវតំណឹងចិត្ត
អ្នកខ្លះទទួលរងឥទ្ធិពលច្រើនជាងអ្នកផ្សេង
ទៀត។ ឧទាហរណ៍
បញ្ហាដែលនាំឱ្យមានតំណឹងចិត្តដូចគ្នា
តែអ្នកខ្លះអាចរងភាពតានតឹងចិត្តខ្លាំង
ឯអ្នកខ្លះទៀត មានតិចតួច ។
និយមន័យៈ
បណ្តាបញ្ហា
ឬស្ថានភាពណាមួយដែលនាំឱ្យមនុស្សមានការលំបាកក្នុងការប្រឈមមុខនឹងដោះ
ស្រាយនោះ
គេហៅថា តំណឹងចិត្ត
។
២-បុព្វហេតុរបស់ភាពតានតឹងផ្លូវចិត្តៈ ជាការសំខាន់ផងដែរដែលត្រូវរកឱ្យឃើញពីបុព្វហេតុដែលអាចកើតមាន
ភាពតានតឹង។
យើងត្រូវធ្វើការសាកសួរដោយយកចិត្តទុកដាក់អំពីព្រឹត្តិការណ៏ដែលពួកគេធ្លាប់ជួបប្រទះកាលពី
មុនមក ឬនាពេលថ្មីៗនេះ ។
ធ្វើការស្វែងយល់ឱ្យដឹងពី
ស្ថានភាពបច្ចុប្បន្នរបស់ពួកគេ
និងពេលអនាគត តើគេ
មានផែនការអ្វីសំរាប់គ្រួសារ
ឬសហគមន៏របស់ពួកគេ ។
-តើមានពត៌មានណាមួយដែលជាប់ពាក់ពន្ធ័
ស្តីពីការបាត់បង់បងប្អូនសាច់ញាតិ
ឬមិត្តភក្តិឬទេ ?
-តើគេមានបញ្ហានៅក្នុងរង្វង់គ្រួសារ
ឬនៅក្នុងកន្លែងធ្វើការដែរឬទេ
?
-តើស្ថានភាពចំណូលរបស់គេនោះមានសភាពយ៉ាងដូចម្តេច
?
៣-រោគសញ្ញារបស់ភាពតានតឹងៈ
អ្នកដែលស្ថិតនៅក្រោមភាពតានតឺងអាចនិងមានរោគសញ្ញាខ្លះៗដូចខាងក្រោម៖
ក្នុងចិត្តៈ
(មានការទុក្ខព្រួយផ្លូវចិត្ត)
-
មានការថប់បារម្ភ
ឬមួរម៉ៅ ឆាប់ខឹង ។
-
អារម្មណ៏ប្រែប្រួលភ្លាមៗ។
-
ការសញ្ជឹងឹគិតពុំបានល្អ
។
-
គិតពីរឿងដដែលៗមិនឈប់ឈរ
(ព្រួយចិត្ត-គិតច្រើន)។
ក្នុងខ្លួនៈ
(មានការត្អូញត្អែរខាងផ្លូវកាយ)
-
បរិភោគមិនឆ្ងាញ់
-
អស់កំលាំង
។
-
ឈឺក្បាល
-
សាច់ដុំឡើងតឹង
(ឈឺចុកចាប់ក្នុងសាច់ដុំ)។
-
ឈឺនេះឈឺនោះមិនច្បាស់លាស់
(ឧទារហណ៍.
ឈឺត្រង់ដៃ
ជើង ឬទ្រូង)។
-
ចំពោះស្ត្រី
រដូវមានការរអាក់រអួល។
អាកប្បកិរិយាៈ
មានការផ្លាស់ប្តូរប្រែប្រួល
-សកម្មភាពចុះខ្សោយ
ឬមានសកម្មភាពច្រើនហួស
និងមិនបានសំរាក ។
-ផឹកស្រា
ឬប្រើគ្រឿងញៀនដើម្បីបន្ធូរភាពតានតឹង។
-ពិបាកប្រមូលអារម្មណ៏លើកិច្ចការងារណាមួយ
(ធ្វើឱ្យកាន់តែយ៉ាប់យឺនឡើងក្នុងការបំពេញការងារ)។
-បញ្ហាដំណេក
(ដេកបានតិច
ឬដេកច្រើនជ្រុល ឬដេកចេះតែភ្ញាក់
ឬដេកនៅពេលថ្ងៃ)។
ការទំនាក់ទំនងជាមួយអ្នកដទៃៈ
-មានបញ្ហាក្នុងការទំនាក់ទំនងជាមួយអ្នកដ៏ទៃ
(ឈ្លោះប្រកែក
និងមិនចុះសំរុង...)។
-ពឹងផ្អែកលើអ្នកដទៃជ្រុលចំពោះការសំរេចចិត្ត
និងការគាំទ្រ ។
4-ការជួយ តើត្រូវធ្វើដូចម្តេចខ្លះដើម្បីឱ្យអ្នកទាំងនោះអាចដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់គេបាន?
៤-១-វិធីសាស្រ្តសាមញ្ញ
មានវិធីជាច្រើនដើម្បីបន្ធូរបន្ថយភាពតានតឹងបាន
ដូចជា ការអាន ច្រៀងកំសាន្ត
ការស្តាប់ភ្លេង ការធ្វើ
ដំណើរកំសាន្ត ការមើល ទូរស្សន៏
ការជជែកលេងជាមួយមិត្តភក្តិ
ការតាំងសមាធិ ឬគ្រាន់តែសំរាកកាយក៏បាន
។
ចូរសួរថា
តើអ្នកនោះជាធម្មតាគាត់តែងធ្វើសកម្មភាពអ្វីខ្លះដើម្បីសំរាកបន្ធូរអារម្មណ៏
ហើយព្យាយាមស្វែង
យល់ពីអ្វីទៅដែលមានលក្ខណៈសមរម្យសំរាប់ការសំរាកបន្ធូរអារម្មណ៏
ហើយលើកទឹកចិត្តឱ្យបន្តសកម្មភាពនោះ
តទៅទៀត ។
៤-២-សហគមន៍
ជាធម្មតានៅក្នុងសហគមន៍តែងមានសកម្មភាពសង្គមនានា
ដែលអាចជួយកាត់បន្ថយភាពតានតឹងបាន
។ សកម្មភាពទាំងនេះធ្វើ
ឱ្យ មនុស្សគ្រប់រូបមកជួបជុំគ្នា
ហើយសប្បាយរីករាយទាំងអស់គ្នា
។ ការរីករាយពេញចិត្តចំពោះខ្លួនឯង
គឺធ្វើឱ្យមានសុខភាពល្អ ។
ការជួបជាមួយអ្នកដ៏ទៃដែលពួកគេអាច
ចូលរួមរីករាយជាមួយសកម្មភាពផ្សេងៗ
និងអាចចែករំលែកការព្រួយបារម្ភរបស់គេបាននោះ
គឺជាវិធីដ៏សំខាន់
មួយក្នុងការកាត់បន្ថយភាពតានតឹង
។ ការជួបជុំគ្នានេះជួយួពួកគេក្នុងការដោះស្រាយដំណាក់កាលលំបាកក្នុង
ជីវិតរស់នៅរបស់ពួកគេ ។
ការច្រៀងរាំកំសាន្តតាមបែបប្រពៃណី ការនិទានរឿងព្រេងឱ្យស្តាប់ជុំគ្នានាពេលព្រលប់
ការចូលរួមប្រារព្វ បុណ្យប្រពៃណី
ឬបុណ្យសាសនា ការលេងកីឡា
និងល្បែងកំសាន្តនានាក៏ជាវិធីមួយសំរាប់សំរាក
និងជួយនាំឱ្យ ពួកគេបានជួបជុំគ្នា
ហើយចែករំលែក
និងស្វែងយល់អំពីអត្ថន័យនៃជីវិតដែលអាចជួយពួកគាត់កាត់បន្ថយភាពតាន
តឹងបាន។
ការធ្វើការងារក្នុងក្រុមធ្វើឱ្យសមាជិកដែលមានជំហររឹងមាំក្នុងក្រុមអាចជួយជំរុញទឹកចិត្តអ្នកទន់ខ្សោយ
បាន។
៤-៣-ការអប់រំ
ជំហានដំបូង
គឺត្រូវផ្តើមពីការអប់រំពួកគេពីភាពតានតឹងផ្លូវចិត្ត
។
អ្នកដែលស្ថិតនៅក្រោមសភាពតានតឹង
ផ្លូវចិត្តគប្បីត្រូវធ្វើយ៉ាងណាឱ្យគាត់ដឹងថាអ្វីដែលបង្កជាបញ្ហាដល់គាត់
។ អ្នកមានសភាពតានតឹងផ្លូវចិត្តខ្លួនឯង
ជា ញឹកញាប់តែងតែមិនបានដឹងថា
ភាពតានតឹង ទាំងនេះជាមូលហេតុ
បណ្តាលឱ្យមានរោគសញ្ញាផ្សេងៗឡើយ។ ត្រូវធ្វើយ៉ាងណាឱ្យគេយល់ថា
ខ្លួនគេគ្មានជំងឺផ្លូវកាយផ្សេងទៀតទេ
ហើយក៏មិនក្លាយទៅជាជំងឺវិកលចរិក
ដែរ ។ ពួកគេនោះគប្បីដឹងដែរថា
គេអាចជួយខ្លួនឯងបាន ។
ពួកគេអាចជួយខ្លួនឯង
និងទទួលជំនួយពីអ្នកដ៏ទៃ
ប៉ុន្តែពេលខ្លះគឺគ្រាន់តែជាការឱ្យពួកគេដឹងពីរបៀបធ្វើទំនាក់ទំនងឱ្យបានល្អប្រសើរ
នោះគេអាចជួយខ្លួនឯងបាន
ទៅហើយ។
៤-៤
គ្រួសារ
និងសហគមន៍រួមគ្នាផ្តល់ការគាំទ្រៈ
ភាពតានតឹងអាចមានឥទ្ធិពលទៅលើសហគមន៏ទាំងមូល
។ អ្នកជួយត្រូវធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យគាត់
គិតថា មានតែគាត់ទេ ដែលមានបញ្ហាបែបនោះ
។ ព្យាយាមជួយបុគ្គល
ឬគ្រួសារដែលមានលក្ខណៈឯកោ
ឱ្យគេមានទំនាក់ទំនងផ្សាភ្ជាប់ជាមួយអ្នកផ្សេងទៀត
និងសហគមន៏ ។ ត្រូវធ្វើយ៉ាងណាឱ្យប្រាកដថា
អ្នកដែលមានភាពតានតឹងនេះត្រូវបានទទួលនូវការជួយជ្រោមជ្រែងពីសំណាក់មនុស្ស
ដែលនៅជុំវិញខ្លួនគេ ។
ប្រសិនបើមានមនុស្សច្រើនដែលទទួលរងនូវភាពតានតឹងប្រហាក់ប្រហែលគ្នាបែបនេះ
ជាការប្រសើរបើអ្នក
អាចប្រមូលផ្តុំពួកគេឱ្យជួបជុំគ្នាជាក្រុម
ហើយពិភាក្សាអំពីបញ្ហារបស់ពួកគេ
ហើយផ្តល់នូវការគាំទ្ររវាងគ្នានិងគ្នា
(តាមរបៀបទុកចិត្តគ្នា)គឺបានជួយឱ្យគាត់រៀនសូត្របានថាតើអ្នកផ្សេងទៀតគេដោះស្រាយបញ្ហារបស់គេបានតាម
របៀបណា ។
អ្នកដែលបានចូលរួមក្នុងក្រុមពិភាក្សាអាចនឹងកាត់បន្ថយអារម្មណ៏ឯកោរបស់គេ
នឹងអាចទទួលបាននូវការ
គាំទ្រក្នុងពេលជួបជុំជាមួយអ្នកនៅក្នុងក្រុម
។
៤-៥-ការជួយផ្សេងទៀត
ពេលណាមនុស្សយើងជួបប្រទះនូវការលំបាក
និងភាពតានតឹងក្នុងជីវិត
ពេលនោះរាងកាយ និងចិត្តគំនិតរបស់យើងមានការប្រែប្រួល។ ជារឿយៗយើងតែងតែមានអារម្មណ៏តានតឹង
ឬចង្វាក់បេះដូងដើរញាប់។
តែប្រសិនបើបំលាស់ប្តូរទាំងនេះ
ឈានដល់កំរិតមួយខ្ពស់
ពេលនោះវាចាប់ផ្តើមបង្កនូវភាពរាំងស្ទះដែលមិនអនុញ្ញាតិឱ្យយើងបំពេញការងារគ្រប់
គ្រាន់ដូចធម្មតាបាន ។
យើងមានវិធីផ្សេងទៀតដើម្បីជួយសំរួលដល់បញ្ហាតានតឹងនេះ
ដូចជា៖ បច្ចេកទេស សំរាកកាយ
(លំហាត់ដកដង្ហើម
ការសំរាក របស់សាច់ដុំ ថាពាក្យ
ឬឃ្លានផ្ទួនៗ ឡើងវិញ តាំងសមាធិ
ចាប់ សរសៃរ)។
ដកស្រង់ពី
(References
) រៀបចំដោយ
លោក តី ពិសាល
-HARVARD Documents
Prepared by Mr. Tey Pisal
-TPO’s, 1997, Community Mental
Health in Cambodia Mental
Health Worker/ PSR Specialist Trainee
0 comments:
Post a Comment