Friday, January 12, 2018

ជំងឺបាក់ស្បាត Post-Traumatic Stress Disorder (PTSD)

ការរស់នៅក្នុងសង្គមមនុស្សត្រូវជួបជាមួយបញ្ហាដែលប្រកបស្របគ្នាជាមួយនឹងដំណើរការ អភិវឌ្ឈន៍លូតលាស់រីកចំរើន។ ដែលភាគច្រើនបព្ហាទាំងនោះបានបង្កការប៉ះទង្គិចបំផ្លិចបំផ្លាញដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ការភ័យបាក់ស្បាត ជាអាការៈរោគផ្លូវចិត្ត ដែលកើតឡើងដោយការជួបប្រទះបទពិសោធន៍ ឬត្រូវប្រឈមមុខជាមួយនឹងព្រឹត្តិការណ៏តានតឹងមិនប្រក្រតី។ មនុស្សភាគច្រើនដែលបានជួបប្រទះនូវព្រឹត្តិការណ៍រន្ធត់ក្នុងជីវិតមិនមែនដោយស្វយ័ប្រវត្តិសុទ្ធតែអាចក្លាយជាអ្នកមានវិបត្តិផ្លូវចិត្តទាំងអស់ នោះទេគឺអាស្រ័ទៅលើ ការផ្តល់នូវអត្ថន័យ ការវាយតំលៃទៅលើព្រឹត្តិការណ៍ ឬកត្តាផ្សេងៗទៀតដែលឋិតនៅមជ្ឈដ្ឋានជុំវិញ សហគមន៍របស់គេ ឬក៏ថាខ្លួនគេជាមនុស្សដែលងាយរងការឈឺចាប់រឺទេ។ ការថតយកភាពតានតឹងហើយស្តែងចេញតាមសកម្មភាពអាកប្បកិរិយាដែលមានរយៈពេលវែងជាង ១ខែ ទើបយើងអាចកំនត់ថានោះមានជំងឺបាក់ស្បាត ។
នេះជាគំរូនៃការបង្ហាញភាពតានតឹងៈ
បញ្ហា
ប្រតិកម្មនៃភាពតានតឹងធម្មតា (Normal reaction stress)
(មានរយៈពេលតែ២ទៅ៣ម៉ោង)
ភាពតានតឹងធ្ងន់ធ្ងរវិបល្លាស (Acute stress disorder)
(មានរយៈពេលតែ២ទៅ៣ថ្ងៃ)
ភាពតានតឹងរាំរៃវ៉ិបល្លាស (Chronic stress disorder)
(ជាង១ខែ) ជំងឺបាក់ស្បាត
ភាពប្រែប្រួលវិបល្លាស (Adjustment disorder)
(ជាង៣ខែ)
1. កត្តានៃភាពតានតឹងដែលនាំអោយទៅជាជំងឺបាក់ស្បាត
-បាត់បង់មនុស្សជាទីស្រលាញ់
-ជួបការគំរាមគំហែងក្នុងជិវិតរស់នៅ
-បាត់បង់ការងារ
-ការលែងលះ បំបែកបំបាក់
-ការវាយប្រយុទ្ធដោយកំលាំងទ័ពសង្គ្រាម
-មនុស្សដែលគេទុកធ្វើជាចំណាប់ខ្លាំង
-ការការបង្ខិតបង្ខំអោយផ្លាស់ទីលំនៅ
-ការរំលោភ
-ជួបនឹងព្រឹត្តិការណ៍រន្ធត់ ដូចជាការកាប់សំលាប់គ្នា
2. រោគសញ្ញា
-នឹកគិតឥតឈប់ឈរនូវព្រឹត្តិការណ៍ដែលេពារពេញទៅដោយភាពឈឺចាប់ និងរន្ធត់ហើយចេះតែបន្ត ចងចាំ ហើយមិនអាចឈប់គិតពីវាបាន (គិតច្រើនហួសប្រមាណ)
-សុបិនអាក្រក់ គួរអោយភ័យខ្លាច, មមើមមាយ
-មានបពាក្ហាង្នុការទទួលទានដំណេក (ដេកចេះតែភ្ញាក់)
-មានអារម្មណ៍ភ្ញាក់ៗ
-មានអារម្មណ៍សោកសៅ និងអស់សង្ឃឹមក្នុងជីវិត
-មានការលំបាកក្នុងការធ្វើទំនាក់ទំនង និង ចាប់អារម្មណ៍ជាមួយអ្នកដ៏ទៃ ឬ ដកខ្លួនចេញពីសង្គម
-បាត់បង់ថាមពល មានអារម្មណ៍នឿយណាយ សោកសង្រេង អាលោះអាល័យ
-មានការពិបាកក្នុងការធ្វើការងារ ឬកិច្ចការប្រចាំថ្ងៃ
-ការចងចាំថយចុះ ភ្លេចមុខ ភ្លេចក្រោយ
-ងាយខឹង ម៉ួមៅ ងាយយំ
-បាត់បង់ចំណង់ផ្លូវភេទ
-បាត់បង់ទំនុកចិតខ្តន្លួឯង
-មានអារម្មណ៍ខ្មាសអៀន ឬ គិតថាខ្លួនប្រលាក់ប្រលូស (អ្នកទទួលរងនូវការចាប់រំលោភ)
-ស្រវឹងជោគជាំ ប្រើប្រាស់ថ្នាំញៀន
3. កត្តាគួរចៀសវាង
បើអ្នកជំងឹគេបង្ហាញនៅ រោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ដែលស្របជាមួយនឹងបទពិសោធន៍ជីវិត ។ ដូច្នេះយើងអាចសន្និដ្ឋានថាគាត់ជាអ្នកជំងឺបាក់ស្បាតហើយនោះ យើងគួរចៀសវាងដូចត ទៅៈ
-ជួយអោយអ្នកជំងឺចៀសវាងការគិត ការប្រើអារម្មណ៏ ឬក៏ការសន្ទនាដែលទាក់ទងនឹងបទពិសោធន៍ប៉ះទង្គិច
-ចៀសវាងការនាំអ្នកជំងឺធ្វើនូវសកម្មភាព ទៅទីកន្លែង ឬជួបមនុស្សដែលធ្វើអោយគាត់មានការឈឺចាប់។
-កុំបង្កអោយមានទិដ្ឋភាពដែលធ្វើអោយមានការប៉ះទង្គិចផ្លូវចិត្តដល់អ្នកជំងឺ។
-ការមិនយកចិតទ្តុកដាក់ និង ការឃ្លាតឆ្ងាយពីអ្នកដ៏ទៃចំពោះអ្នកជំងឺ។
-ការកំនត់នូវចិត្តរំភើបរបស់អ្នកជំងឺ ។ ឧទាហរណ៍៖អ្នកឯងគ្មានសមត្ថភាពប្រើអារម្មណ៍ស្រលាញ់។
-កុំអោយមានការថយចុះនូវចំណាប់អារម្មណ៍ និង ការចូលរួមសកម្មភាពសំខាន់ៗ
-កុំអោយអ្នកជំងឺទទួលទាន គ្រឿងស្រវឹង និងជក់បារី
4. ការជួយ
. តាមបែបចិត្តសាស្ត្រៈ
-បញ្ជូនអ្នកជំងឺទៅកន្លែងព្យាបាលដោយពិគ្រោះយោបល់
-ទទួលការផ្តល់ដំបូន្មានតាមបែបសាសនា
-អោយអ្នកជំងឺចូលរួមពិធីបុណ្យនិងការប្រត្តិបត្តិបែបសាសនាដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើ អ្នកជំងឺ
-ផ្តល់ការពិគ្រោះយោបល់ដល់ក្រុមគ្រួសារ ដើម្បីចូលរួមលើកទឹកចិត្តដល់អ្នកជំងឹ
-សកម្មភាពស្តីពីលំហាត់ប្រាណការសំរាកលំហែ Relaxation Techniqueសុទ្ធសឹងផ្តល់អត្ថប្រយោជន៍ សំរាប់អ្នកជំងឺប៉ះទង្គិចផ្លូវចិត្ត។
-បង្កលក្ខណៈអោយអ្នកជំងឺចូលរួមពិភាក្សាក្នុងក្រុមជួយខ្លួនឯង ដែលបង្កើតឡើងនៅក្នុងសហគមន៍
.តាមរយៈឱសថ
ក្នុងករណីអ្នកជំងឺត្រូវការ ការព្យាបាលដោយថ្នាំ យើងអាចជួយអន្តរាគមន៍អ្នកជំងឹទៅរកគ្រូពេទ្យ ឯកទេសផ្នែករោគចិត្ត។

ដកស្រង់ពី References
-Kaplan & Sadock’s, 2001, Pocket Handbook of Clinical Psychiatry
-TPO’s, 1997, Community Mental Health in Cambodia
-Bessel A.Vander Kolk, Alexander C.Mcfarlane, Lars Weisaeth,
1996, TRAUMATIC STRESS, The effects of Overwhelming
Experience on mind,Body and society
-The lecture of Dr.KOIKE KIYOYUKI, Psychiatrist MD, March.02
-RobertC.Cartson,JamesN.Butcher and Susan MineKa,1995, រៀបចំដោយក.សំអុល ចន្ទ័ណា
Abnormal Psychology and Modern life អ្នកផ្តល់ប្រឹក្សា
Prepared by Miss Sam Ol Channa
Counselor,BA of Psychology
Case study for PTSD

Martin’s story is quite tragic. He lost beloved wife of 37 and blames himself for her death, because he sat stunned and motionless for some 25 seconds after the other plane hit. He saw nothing but fire and smoke in aisles, but he roused himself and led his wife to a jagged hole above and behind his seat. Martin climb out onto the wing and reached down and took hold of his wife’s hand, but “an explosion from within literally blew her out of my hands and pushed me back and down onto the wing.” He reached the runway, turned to go back after her, but the plane blew up seconds later.
Five month later Martin was distressed and bored, had “wild dream”, a short temper and became easily confused and irritated. “What I saw there will terrify me forever”, he says. He told the psychologist who interviewed him. That he avoided television and movies, because he could not know when a frightening scene would appear. (Perlberg, 1979, pp. 49-50)


សិក្សាករណីជំងឺបាក់ស្បាត
នេះជារឿងដ៏កំសត់របស់ Martin ដែលកើតនៅឆ្នាំ១៩៧៧ ដោយឧបទ្ទវហេតុយន្តហោះ។ គាត់បាន បាត់បង់ប្រពន្ធជាទីស្រលាញ់របស់គាត់ដែលមានអាយុ៣៧ឆ្នាំ។ គាត់បានបន្ទោសខ្លួនឯង យ៉ាងខ្លាំងចំពោះការស្លាប់របស់នាង ។
បន្ទាប់ពីយន្តហោះបានបុកគ្នាក្នុងកំឡុងរយៈពេល២៥វិនាទី គាត់បានអង្គុយធ្មឹង និងបាត់បង់ អារម្មណ៍។ គាត់មើលមិនឃើញអ្វីទាំងអស់ក្រៅពីភ្លើង និងផ្សែង នៅក្នុងច្រកដើរលើយន្តហោះ ប៉ុន្តែ គាត់បានដាស់អារម្មណ៏ខ្លួនឯងដោយស្ទុះទៅនាំប្រពន្ធគាត់ចេញតាមរន្ធខាងក្រោយេកៅអីអង្គុយ។ Martin បានតោងលូនចេញតាមស្លាបយន្តហោះដោយចាប់ដៃប្រពន្ធគាត់ជាប់ ប៉ុន្តែសំលេងផ្ទុះធ្វើ អោយគាត់របូតដៃ និងច្រានគាត់អោយធ្លាក់ពីស្លាបយន្តហោះ មកលើផ្លូវយន្តហោះ , គាត់បានស្ទុះ ទៅរកប្រពន្ធវិញ តែយន្តហោះក៏បានផ្ទុះក្នុងប៉ុន្មានវិនាទីបន្ទាប់មក។
ប្រាំខែបន្ទាប់មក Martinនៅតែមានការព្រួយចិត្ត ហើយមានអារម្មណ៏ធុញទ្រាន់ មានការ យល់សប្តិអាក្រក់ មានការថយចុះនូវភាពអត់ធ្មត់ ហើយងាយនឹងយល់ច្រលំ និងច្រឡោតខឺង។ គាត់បានប្រាប់ទៅអ្នកចិត្តសាស្ត្រដែលបានជួបជាមួយគាត់ថា អ្វីដែលខ្ញុំបានជួបជាបទពិសោធន៍ រន្ធត់ជាប់ជារៀងរហូត“។ គាត់តែងតែជៀសវាងនូវការមើលទូរទស្សន៍ ឬកុន ពីព្រោះគាត់ខ្លាចក្នុង ការមើលឈុតរន្ធត់ៗនោះណាស់។
(ដកស្រង់ពីសៀវភៅ Abnormal Psychology and Modern life, by ROBERT C. CARSON JAMES N. BUTCHER and SUSAN MINEKA, 10th edition ,1996, pp 136) រៀបចំដោយ ក.សំអុល ចន្ទ័ណា
អ្នកផ្តល់ប្រឹក្សា
Prepared by Mss. Sam Ol Channa
Counselor, BA of Psychology



0 comments:

Post a Comment