១-និយមន័យ(Definition)
ជម្ងឺវិកលចរិក
គឺជាលក្ខណៈរោគមួយដែលបណ្តាលឱ្យមនុស្សណាម្នាក់មានភាពមិនប្រក្រតីនៃការគិត
ការដឹងស្គាល់នៃវិញ្ញាណ
អារម្មណ៍ និងអាកប្បកិរិយារបស់ខ្លួន
ឬអាចធ្វើឱ្យ មនុស្សនោះដកខ្លួនចេញពីសង្គម
និងហាក់ដូចជាប្លែកពីអ្នកឯទៀត
ដែលមានទំនៀមទំលាប់ដូចគ្នា
។ ហើយជំងឺនេះក៍ជាប្រភេទជំងឺវិកលរ៉ាំរ៉ៃផងដែរ។
២-កត្តាដែលងាយនាំឱ្យមានគ្រោៈថ្នាក់
(Risk
factors)៖
ជម្ងឺនេះមានការលំបាកក្នុងការកាត់យល់អំពីមូលហេតុឱ្យបានច្បាស់លាស់ណាស់។
ប៉ុន្តែមានកត្តា
ខ្លះៗដែលអាចជាបច្ច័យបណ្តាលឱ្យមនុស្សនោះងាយនិងឈឺបាន។
កត្តាទាំងនោះមានដូចជាៈ
-
ខូចខួរក្បាលពីកំណើត
(Genetic
brain)
-
ប្រវត្តិគ្រួសារ
ពូជអំបូរ (Family
history, heredity)
-
ការប៉ះទង្គិចផ្លូវចិត្ត
(Trauma)
ឧទាហរណ៍៖
ដូចជាការបាត់បង់មនុស្សជាទីស្រលាញ់
ឬជួបប្រទះ នឹងព្រឹត្តិការណ៍ដែលរន្ធត់ខ្លាំងណាមួយ
ឬមានការពិសោធន៍ក្នុងភាពហឹង្សា
ឬការរំលោភផ្លូវភេទជា ដើម។
-
ការខ្វះអុកស៊ីសែន
(ឧទាហណ៍ៈ
លង់ទឹក ឫការធ្វើទារុណកម្មដោយការច្រកស្បោងកៅស៊ូ)។
-
ជម្ងឺឆ្លងដែលប៉ះពាល់ខួរក្បាល
(ឧទាហណ៍៖
ជម្ងឺរលាកស្រោមខួរ
ជំងឺគ្រុនក្តៅខ្លាំង)
។
-
កត្តាផ្សេងៗទៀតដូចជា
ការពុលថ្នាំ ឬប្រើថ្នាំហួសកំរិត
ការរបួសក្បាល និងមានស្ត្រីខ្លះក៏ងាយ
ឈឺ(ឆ្គួត)នៅពេលបន្ទាប់ពីសំរាលកូនរួចភ្លាមៗ
។
៣-រោគសញ្ញាសំខាន់ៗ
(Symptoms)
:
-
ភាពមិនប្រក្រតីនៃការគិត
(ការភន្ត័នៃគំនិត
Delusions)
គឺជាការភ័ន្តនៃគំនិត
ដោយការគិត ឬមានជំនឿខុសទៅលើអ្វីមួយដ៍ជាក់ច្បាស់
ហើយដែលអ្នកផង ទាំងពួង
ឬវប្បធម៍មួយយល់ថាគំនិតនោះខុសមែន
។ ឧទាហណ៍៖ អ្នកជំងឺយល់ថាប្រពន្ធរបស់ខ្លួនបាន
ផិតក្បត់នឹងខ្លួន
ប៉ុន្តែតាមការពិតនាងមិនបានផិតក្បត់ទេ
(បើតាមអ្នកដ៍ទៃវាយតំលៃ)
ហើយមានអ្នក
ខ្លះទៀតយល់ថា
វិទ្យុនេះនិយាយសំរាប់តែខ្លួនគាត់ម្នាក់ប៉ុណ្ណោះដែលត្រូវស្តាប់។
-
ភាពមិនប្រក្រតីនៃវិញ្ញាណ
(ការភ័ន្តនៃវិញ្ញាណ
Hallucinations
)
គឺជាការយល់ដឹងដោយវិញ្ញាណរបស់អ្នកជំងឺចំពោះវត្ថុអរូបិយណាមួយ ។ ឧទាហណ៍៖ មានអ្នក ជំងឺខ្លះឮសូរ សំលេង មើលឃើញ ធំក្លិន ការដឹងរស់ជាតិ ឬមានអារម្មណ៍ថាមានអ្វីមកប៉ះសាច់ខ្លួន ឬត្អូញត្អែរអំពីជំងឺ សារពាង្គកាយផ្សេងៗទៀត ដែលតាមការពិតមិនមានសោះ ។
សំគាល់ៈ
អ្នកជំងឺភាគច្រើន
ច្រើនតែមានភាពស្រមើស្រមៃ
នៃចក្ខុវិញ្ញាណ និងសោតវិញ្ញាណ
។ បើអ្នក ជំងឺមានឮសូរសំឡេងបញ្ជាឱ្យធ្វើបាបខ្លួនឯង
ឬធ្វើបាបនណាម្នាក់
យើងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន
ជានិច្ច និងមានវិធានការណ៍ការពារជាបន្ទាន់
។
-
ភាពមិនប្រក្រតីនៃការប្រទៈឃើញ
(ការភន្ត័ច្រឡំនៃប្រត្យក្សារម្មណ៍
illusion)
គឺជាការមើលឃើញរបស់អ្នក
ជំងឺនៃវត្ថុរូបិយណាមួយ
តែគាត់បែរជាថាវត្ថុនោះខុសពីការពិតទៅវិញ
។ ឧទាហណ៍ដូចជាឃើញ ស្រមោលដើមឈើ
ថាជាមនុស្ស ឬឃើញនាឡិការដែលព្យូរលើជញ្ជាំងថាជាខ្មោច
ឬឃើញរូបថតឪពុក
ម្តាយដែលដាក់តាំងថាជារូបសត្វខ្លាទៅវិញ
។
-
ភាពមិនប្រក្រតីនៃអារម្មណ៍
(Emotional
expression)
គឺជាភាពផ្លាស់ប្តូរនៃអារម្មណ៍ឆាប់រហ័សភ្លាមៗរបស់អ្នកជំងឺ ។ ឧ.អ្នកជំងឺខ្លះមានការរំភើបចិត្ត (សប្បាយ ហួសហេតុ) ឫមានការក្រៀមក្រំ ស្រងូតស្រងាត់ ឬមួរម៉ៅក្នុងចិត្ត ឬក៍នៅស្ងៀមៗ និងមិនចាប់អារម្មណ៍អ្វីទាំងអស់ (ដកខ្លួនចេញពី សង្គម) ហើយមានអ្នកជំងឺខ្លះទៀតមានការយំ សើច ឫភ័យខ្លាចមួយរំពេចដោយឥតហេតុផល ។
-
ភាពមិនប្រក្រតីនៃអាកប្បកិរិយានិងការនិយាយស្តី
(Disorganized
Behavior and Speech)
គឺជាអាកប្បកិរិយា និងការនិយាយស្តីចំឡែកៗខុសពីមុន ដូចជាៈ អាកប្បកិរិយា ច្រងេងច្រងាង (ឆ្គាំឆ្គង) ទទឹងរឹងរូស នៅ មិនស្ងៀម ឫធ្មឹងៗ និងនិយាយស្តីមិនធម្មតា ។ ឧទាហណ៍ៈ បេះទាញ ព្រុយកន្ទេល ឡើងជញ្ជាំង ខាំស៊ីសារ៉ុង លៀនអណ្តាត តុបតែងខ្លួន ឬស្លៀកពាក់ខុសគេឯង អ្នកខ្លះស្រាតខោអាវ ខ្លួនប្រាណគ្មានអនាម័យ និយាយស្តីច្រើន ច្រៀងរាំ តាមផ្លូវ វាយកូនចៅ ៘
-
រោគសញ្ញាផ្សេងៗទៀតដែលទាក់ទងនឹងប្រពន្ធ័វិញ្ញាណ
(Neurovegetative
Symptoms) :
រោគសញ្ញាទាំងនោះយើងត្រូវធ្វើការសង្កេត
ឬសាកសួរឱ្យបានច្បាស់លាស់ពីអ្នកជំងឺ
ឬក្រុមគ្រួសារ ដូចជា៖
-
ប្តូរទំលាប់ក្នុងការដេក -បញ្ហានៃទំងន់ -បញ្ហានៃការបន្ទោបង់
។
-
ប្តូរទំលាប់ក្នុងការហូបចុក -បញ្ហានៃថាមពល -បញ្ហានៃចំណង់ខាងផ្លូវភេទ
។
សំគាល់
-
រោគសញ្ញាទាំងនោះអាចមានបន្តមកយ៉ាងហោចណាស់ក៏៦ខែដែរ
។
៤-ត្រូវជួយតាមរបៀបណា?
(How
to help)
គេចាំបាច់ត្រូវធ្វើគំរោងព្យាបាលរយះពេលយូរដើម្បីជួយដល់អ្នកជំងឺនោះ។
គោលដៅនៃគំរោងរបស់យើងគឺ៖
- បង្ការកុំឱ្យអ្នកជំងឺធ្លាក់ទៅក្នុងជំងឺចិត្តវិកលធ្ងន់ធ្ងរ សូមបញ្ជូនអ្នកជំងឺមកពិភាក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកចិត្តរោគ
ដើម្បីព្យាបាលអាការៈរោគរបស់គាត់ឱ្យបានទាន់ពេលវេលា។
- ការពារអ្នកជំងឺកុំឱ្យមានគ្រោះថ្នាក់ ។
- រកវិធីឱ្យអ្នកជំងឺនោះមានការងារធ្វើជាប្រចាំ (ការងារណាដែលគាត់អាចធ្វើបាន) ឬនាំគេទៅដើរលេងខាងក្រៅតាម ការគួរ។
- អប់រំគ្រួសារ ឬសហគមន៍កុំឱ្យខឹងធ្វើបាប ឬប្រមាថដល់អ្នកជំងឺនោះ ។
- ការព្យាបាលអាចធ្វើឡើងតាមរយៈបុគ្គលិកសុខភាពក្នុងសហគមន៍ ដូចជាបុគ្គលិកស្មគ្រ័ចិត្តក្នុងភូមិជួយថែរទាំ និងអប់រំ លើគ្រួសារ សាច់ញ្ញាតិ និងអ្នកជិតខាង។ ក្រៅពីជនបង្គោលសុខភាពនេះ នៅមានប្រធានភូមិ បុគ្គលិកមណ្ឌលសុខភាព គ្រូបង្រៀន ចាស់ទុំក្នុងភូមិ ព្រះសង្ឃ ដូនជី ឆ្មបបូរាណ (នោះគឺជាប្រភពធនធានមនុស្សនៅតាមភូមិដែលអាចជួយបាន)
- អ្នកគប្បីព្យាយាមបំផុសឱ្យអ្នកជំងឺស្មគ្រ័ចិត្តវិលត្រលប់ទៅធ្វើការងារគេវិញ ហើយធ្វើយ៉ាងណាឱ្យគេគិតថាខ្លួនគេជា ចំណែកមួយរបស់សហគមន៍ ។ បើជននោះអាចបានទទួលការបង្ហាត់បង្រៀនវិជ្ជាជីវៈអ្វីមួយួ ឬមានមុខរបរ ឬត្រូវបាន គេជួលឱ្យធ្វើការក្នុងបរិដ្ឋានសមស្របនឹងជួយឱ្យស្ថានភាពជំងឺនេះរិតតែប្រសើរឡើង។ អ្នកជំងឺក្នុងសហគមន៍ ភាគច្រើន ចាំបាច់ត្រូវទទួលការថែរក្សា និងព្យាបាលនៅក្នុងផ្ទះរបស់គេ ដែលអាចឱ្យក្រុមគ្រួសារ ជាអ្នកថែទាំដោយផ្ទាល់ ។
- អ្នកធ្វើការក្នុងសហគមន៍អាចផ្តល់យោបល់និងសម្របសម្រួលសំរាប់ការស្តារលទ្ធភាពរបស់អ្នកជំងឺឡើងវិញ ។
ដកស្រង់ពីៈ
(References)
Kaplan
& Sadock’s, (2001), Pocket
Handbook of Clinical Psychiatry.Philadelphia. Baltimore. New York. London,
-The Lecture by Dr. KOIKE KI YOYUKI, March .02
-HARVARD Documents
erobcMeday elak tI Bisal
Prepared by Mr. Tey Pisal
Mental Health Workers / PSR- specialist trainee
0 comments:
Post a Comment