១-សេចក្តីផ្តើម
ជាធម្មតាការរស់នៅរបស់មនុស្សយើងតែងជួបប្រទះនូវការព្រួយបារម្ភ
និងការភ័យខ្លាច ការគំរាម
កំហែងដែលមនុស្សយើងចាំបាច់ត្រូវប្រឈមមុខដោះស្រាយជារៀងរាល់ថ្ងៃ
។ បញ្ហានេះអាចជាកង្វះខាត
អាហារ និងទីជំរកសមរម្យ
គ្មានការងារធ្វើ
គ្រោះថ្នាក់បណ្តាលមកពីការឆក់ប្លន់
សង្គ្រាម និងហេតុការណ៏ ដទៃទៀត។
ក្រៅពីនេះនៅមានហេតុការណ៍
មួយចំនួនទៀត ដូចជា ជំលោះក្នុងគ្រួសារ
(ប្តីមានស្រី
រឺមាន ប្រពន្ធចុង)
គិតច្រើនពីជីវភាពខ្វះខាត
រឺទទួលខុសត្រូវលើការងារច្រើនហួសហេតុពេក
។
មនុស្សយើងភាគច្រើនក៏បានគិតច្រើននូវអ្វីៗដែលគេបានបាត់បង់
និងព្រួយបារម្ភអំពីអនាគតរបស់
ខ្លួន ជាពិសេសអនាគតកូនៗ។
ជួនកាលការភ័យខ្លាចនិងការព្រួយបារម្ភទាំងនេះគ្របដណ្តប់ខ្លាំងក្លាមកលើ
ពួកគេ ហើយបើព្រឹត្តិការណ៏បែប
នេះតែងកើតឡើងជារឿយៗនោះវាអាចក្លាយជាបញ្ហាមួយធ្ងន់ធ្ងរដែលធ្វើ
ឱ្យពួកគេមិនអាចដោះស្រាយបាន
។ ការព្រួយបារម្ភ
និងការភ័យខ្លាចទាំងនេះអាចបង្កើតជាជំងឺផ្លូវកាយ
និង ការលំបាកផ្លូវចិត្ត ។
២-និយមន័យៈ
គឺជាការជ្រួលច្រាលក្នុងចិត្ត
ឬមានអារម្មណ៏ភ័យខ្លាច តានតឹង
ឬរំជើបរំជួលដោយមិនសម ហេតុផល
។ ឧទាហរណ៏ៈ មានអ្នកខ្លះមានការផិតភ័យខ្លាំង
ញាប់ញ័រខ្លួនប្រាណ ឬបេះដូងលោតញាប់ពេល
ដែលនណាម្នាក់តម្រូវឱ្យ
គាត់ធ្វើអ្វីមួយដែលគាត់មិនធ្លាប់ធ្វើ
ដូចជាការទ្បើងនិយាយក្នុងអង្គប្រជុំធំៗ
ឬការ ចូលជួបជាមួយអ្នកមានអំណាច
៘
៣-
រោគសញ្ញាៈ
ជំងឺថប់បារម្ភអាចស្តែងឡើងតាមរយៈរោគសញ្ញផ្លូវចិត្ត
និងរោគសញ្ញាផ្លូវកាយ ។
៣-១
រោគសញ្ញាផ្លូវចិត្តៈ
រោគសញ្ញាផ្លូវចិត្តដែលប្រឈមមុខញឹកញាប់បំផុតចំពោះជំងឺបែបនេះរួមមាន៖
- មានការភ័យ និងព្រួយបារម្ភហួសហេតុ (ឧទាហរណ៏. គិតច្រើន) ។
- មានអារម្មណ៏ ញ័រខ្លួន តឹងតែង វិលមុខ (ខ្យល់ចាប់) ឬខ្សោយកំលាំង ។
- មានអារម្មណ៏រសាប់រសល់ អង្គុយមិនសុខ។
- ឆាប់ភ័យខ្លាចពេលមានឮសំឡេងអ្វីខ្លាំង រឺសំឡេងអ្វីដែលកើតឡើងភ្លាមៗ ។
- សំរាន្តមិនសូវបាន ។
- រអ៊ូរទាំច្រើន ឬឆាប់ខឹង មួរម៉ៅ។
- មិនអាចផ្តោតអារម្មណ៏លើការងារ ឬការលេងអ្វីមួយ (ការសញ្ជឹងគិតមិនបានល្អ ) ។
៣-២
រោគសញ្ញាផ្លូវកាយ៖
- ចង្វាក់បេះដូងដើរមិនទៀង ហើយលោតញាប់ (ញ័រដើមទ្រូង) ។
- ដង្ហើមខ្លី រឺ ដង្ហក់ អន្ទះសារក្នុងទ្រូង (តឹងទ្រូង) ។
- បែបញើស រឺ បាតដៃសើម ត្រជាក់ រឺញ័រដៃ ។
- ស្ងួតមាត់ ចេះតែអួលដើមក ។
- បត់ជើងតូចញឹកជាប់ ឬរាគរូស ឬក្អួតចង្អោរ។
- ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង។
- អសមត្ថភាពផ្លូវភេទ និងការឆាប់ចេញទឹកកាម (មានបញ្ហាក្នុងការរួមភេទ) ។
៣-៣
រោគសញ្ញាពិសេសដោយឡែក
- មានអាការៈភ័យខ្លាចជាខ្លាំង ដោយមិនមានមូលហេតុច្បាស់លាស់ ។ ហេតុការណ៏នេះតែងកើត មានបី ឫបួនដងក្នុងមួយសប្តាហ៏ ឬអាចច្រើន រឺតិចជាងនេះ ។
- មានអារម្មណ៏រន្ធត់ និងមានអារម្មណ៏មួយគិតថាខ្លួនជិតស្លាប់ រឺត្រូវគេធ្វើបាប រឺឆ្គួត ។
- មានអារម្មណ៏តក់ស្លុតចំពោះវត្ថុធម្មតា ឬនៅស្ថានភាពធម្មតា ដូចជាទីកន្លែងដែលបិទជិត កន្លែង តូចចំហរ ទីខ្ពស់ និងខ្លាចសត្វឆ្មារ កណ្តុរជាដើម ។ ភ័យខ្លាចខ្លាំងក្នុងការចាកចេញពីផ្ទះ ឬពេលឃើញ មនុស្សអ៊ូរអរ ភ័យខ្លាច ពេលឃើញគេទទួលទាន ឬជជែកជាសារធារណៈ។
- មានអារម្មណ៏រមិនអស់ចិត្តពេលដែលគិត ឬធ្វើអ្វីមួយ (គិត ឬធ្វើអ្វីដដែលៗ)។
ឧទាហរណ៏ៈ
ពេលដែលគាត់គិតថា ដៃរបស់គាត់ប្រឡាក់ដោយឈាម
ឬរបស់អ្វីមួយពេលនោះគាត់ទៅលាង
ដៃ គាត់ម្តងហើយ ម្តងទៀតដោយមិនអស់ចិត្ត
ហើយមានអ្នកខ្លះទៀតបានបិទនិងដាក់គន្លឹះទ្វាយ៉ាងត្រឹមត្រូវ
រួចរាល់ ហើយតែចំពោះគាត់នៅតែមិនអស់ចិត្ត
ធ្វើឱ្យគាត់ទៅពិនិត្យទ្វានោះជាច្រើនដង
។
៤-
តើយើងត្រូវជួយតាមរបៀបណា
?
++រោគសញ្ញាដូចដែលបានរៀបរាប់ខាងលើអាចជាមូលហេតុដែលបណ្តាលមកពីជំងឺផ្លូវកាយផ្សេងទៀត។
ប្រសិនបើពុំមានមូលហេតុណាមួយជាក់លាក់ដែលបណ្តាលមកពីចិត្តសង្គម
ឬអ្នកជំងឺចេះតែស្រកទំងន់
ឬការជួយរបស់យើងមិនមានប្រសិទ្ធិភាពទេនោះ
គប្បីបញ្ជូនអ្នកជំងឺទៅកាន់វេជ្ជបណ្ឌិតដើម្បីពិនិត្យ
(ជំងឺផ្លូវកាយ)។
ជំងឺចិត្តវិកល
ឬជំងឺធ្លាក់ទឹកចិត្តអាចជាបុព្វហេតុនៃរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ
នេះផងដែរ ។
- ស្វែងយល់ពីព្រឹត្តិការណ៍ក្នុងជីវិត ស្ថានភាពរបស់បុគ្គលនោះ និងហេតុការណ៍សង្គមផ្សេងទៀតដែល បណ្តាលអោយជននោះមានភាពភ័យខ្លាច និងមានការព្រួយបារម្ភខ្លាំង។ ស្នើរសុំការអនុញ្ញាតិពីអ្នកជំងឺ ដើម្បីយើងបានជជែកជាមួយគ្រួសាររបស់គេ មិត្តភក្តិ សហគមន៍ ហើយយើងពន្យល់អោយគេជួយដោះ ស្រាយបញ្ហារបស់អ្នកជំងឺ។
- កុំធ្វើការសន្យាចំពោះជននោះ ¬អ្នកជំងឺ¦ ពីអ្វីដែលអ្នកមិនអាចធ្វើបាន។ ចំពោះបញ្ហា មនុស្សខ្លះយើងមិន អាចដោះស្រាយ បានទេសូម្បីអាជ្ញាធរក៏ដោយចុះ។ ឩទាហរណ៍ នៅក្នុងស្ថានភាពមានសង្រ្គាម អ្នកអាច ចាំបាច់ត្រូវពិនិត្យមើលថា បើមនុស្សនោះ មានការភ័យខ្លាចខ្លាំងក្លានោះ ប្រហែលជាត្រូវបញ្ជូនគេទៅ កាន់កន្លែងផ្សេងទៀត ដែលមានបរិយាកាសស្ងប់ស្ងាត់ និងសុវត្ថិភាព។
- ការព្យាបាលតាមលក្ខណៈបុរាណ និងការអនុវត្តវិធីផ្សេងៗខាងសាសនា ដូចជា ការបួងសួង ប្រោះព្រំ ស្រោចទឹក សូត្រមន្តរំដោះគ្រោះ អាចមានប្រយោជន៍ច្រើន។
- លំហាត់សំរាកកាយដែលនាំឆ្ពោះទៅរកសេចក្តីស្ងប់ក្នុងចិត្តបាន ដូចជា លំហាត់សំរាកបន្ធូរអារម្មណ៍ លំហាត់ដំណកដង្ហើម និងសមាធិ គឺជាវិធីដ៏ល្អសំរាប់ព្យាបាលជំងឺថប់បារម្ភ។
- សំរាប់ជំងឺភ័យខ្លាច ទំរង់ព្យាបាលដែលមានលក្ខណៈសមស្របបំផុត គឺការហាត់កែប្រែលើអាកប្បកិរិយា ដូចជារបៀប បន្ស៊ាំបន្តិចម្តងៗទៅនឹងស្ថានភាព ឬវត្ថុទាំងនោះ ។
- ការហាត់កែប្រែលើអាកប្បកិរិយាៈ នៅក្នុងចំណុចនៃការហាត់កែប្រែលើអាកប្បកិរិយានេះ គឺអ្នកព្យាយាម ធ្វើយ៉ាងណាផ្តល់កំលាំងជំនួយជាវិជ្ជមានដល់អ្នកជំងឺ(ផ្តល់រង្វាន់) ចំពោះទម្រង់ទ្រង់ទ្រាយអាកប្បកិរិយា ណាដែលអ្នកចង់បាន និងផ្តល់កំលាំងជំនួយអវិជ្ជមាន (មិនផ្តល់រង្វាន់) នៅពេលដែលគេសំដែងអាកប្ប កិរិយាមិនសមស្របតាមអ្វីដែលអ្នកចង់បាន។ ជំនួយអវិជ្ជមានដ៏ល្អបំផុត អាចធ្វើឡើងដោយព្រងើយ កន្តើយ ដោយការមិនផ្តល់នូវការអាណិតអាសូរ ឬក៏ធ្វើការផ្លាស់ប្តូរយ៉ាងសាមញ្ញដោយអោយគេចេញពី កន្លែងនោះទៅកាន់កន្លែងផ្សេងក្បែរនោះ។ ឩទាហរណ៍ នៅពេលដែលក្មេងមានអាកប្បកិរិយាមិនសមរម្យ អ្នកអាចធ្វើព្រងើយកន្តើយ និងធ្វើការលើកសរសើរ នៅពេលដែលក្មេងនោះសំដែងអាកប្បកិរិយាសម រម្យ។
ការហាត់កែប្រែលើអាកប្បកិរិយាដ៍មានប្រសិទ្ធិភាពមួយបែបទៀតចំពោះការខ្លាចវត្ថុ
រឺស្ថានភាព (ជំងឺភ័យខ្លាច)
គឺការរបន្ស៊ាំ
បន្តិចម្តងៗទៅវត្ថុ
រឺស្ថានភាពដែលនាំឱ្យគេខ្លាចនោះ
។
ដកស្រង់ពី
(References
) រៀបចំដោយ
លោក តី ពិសាល
-HARVARD Documents
Prepared by Mr. Tey Pisal
-TPO’s, 1997, Community Mental
Health in Cambodia Mental
Health Worker/ PSR Specialist Trainee
-Abnormal
Psychology and Modern Life
0 comments:
Post a Comment