Tuesday, January 9, 2018

ជម្ងឺផ្លូវចិត្ត

ដោយ លោកតី.ពិសាល អតីតប្រធានអង្គការអ្នកគាំពារសុខភាពផ្លូវចិត្ត

ជំងឺផ្លូវចិត្ត
- ជម្ងឺថប់បារម្ភ Anxiety
- ជម្ងឺធ្លាក់ទឹកចិត្ត Depression
- ជម្ងឺបាក់ស្បាត PTSD
- ជម្ងឺវិកលចរិតរ៉ាំរ៉ៃ Schizophrenia
- ជម្ងឺអាប់បញ្ញា Mental Retardation
- ជម្ងឺប្រកាច់ Epilepsy

និង ជម្ងឺផ្សេងៗទៀត 

I. ការសំគាល់នៃរោគសញ្ញា

ការប្រែប្រួលខុសពីប្រក្រតីនៃ៖
-អាកាប្បកិរិយា (នៅមិនស្ងៀម ច្រងេងច្រងាង អួតអាង ក្លាហាន ឬធ្មឹងៗ ស្ងៀមស្ងាត់ ក្រៀមក្រោះ...)
-គំនិត (គិតដដែលៗ គិតថាគេមើលងាយ ចង់ធ្វើបាបខ្លួន  តូចចិត្ត អស់សង្បឹម ឬអំនួតហួស ហេតុ...)
-អារម្មណ៏ (ស្រងូតស្រងាត់ ឬរីករាយហួសហេតុ ឬរំភើបភ្លេមៗ...)

II. មូលហេតុ

បញ្ហាផ្សេងៗ ដែលជាកត្តានាំឱ្យមានជម្ងឺ ៖
-សង្គម ៖ (សង្គ្រាម សេដ្ឋកិច្ច នយោបាយ ច្បាប់...)
-ធម្មជាតិ ៖ (គ្រោះទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ...)
-គ្រួសារ ៖ (អំពើហឹង្សា គាបសង្កត់ផ្លូវចិត្ត ជីវភាពរស់នៅ ការបាត់បង់ លែងលៈ បំបែកបំបាក់ ឬការក្បត់ចិត្ត...)
- តំណរពូជ ៖ (ពូជន៏អំបូរធ្លាប់មានជម្ងឺ)
- ការប៉ះទង្គិចក្បាល ៖ (គ្រោះថ្នាក់ចរាចរ ដូលដំ វាយតប ឬការធ្វើទារុណដោយវិធីផ្សេងៗ...)
- ការប្រើសារធាតុញៀន ៖ (អាភៀន កញ្ឆា កាវ ស្រា និង ពពូកថ្នាំញៀនផ្សេងៗ........  )

III. ការជួយ (ការចូលរួមធ្វើអន្តរាគមន៏)

ជីវសាស្ត្រ
-ការផ្តល់ និងតាមដានការប្រើប្រាស់ថ្នាំ
-ពិនិត្យនិងតាមដាននៃស្ថានភាពជំងឺ(ចិត្ត-កាយ)និងវិធានការការពារនិងថែទាំសុខភាព
-អង្កេត សាកសួរ និងតាមដាន នៃស្ថានភាព ជីវិតរស់នៅ (ស្បៀង ជំរក សំលៀកបំពាក់ ការសំរាក និងការហាត់ប្រាណ)។

ចិត្តសាស្ត្រ
-សាកសួរ និងអង្កេត អំពីអារម្មណ៏ប្រែប្រួល ចិត្តរំភើប ការគិត និងការទទួលអារម្មណ៏ (ការលេបថ្នាំ បន្ថយការគិត ការកំសាន្តដើម្បី បន្ធូរអារម្មណ៏ ឬចូលរួមការងារសង្គម និងផ្តល់ ការអាណិតស្រឡាញ់ ការជឿជាក់ និងទំនាក់ ទំនងល្អ រវាងអ្នកជំងឺ និងអ្នកថែទាំ?)

សង្គម
-អង្កេត និងសាកសួរ អំពីការចូលរួម យកចិត្ត ទុកដាក់ពី ក្រុមគ្រួសារ មិត្តភក្រ័ អ្នកជិតខាង និងសហគមន៏ ដើម្បីថែទាំ ឧបត្ថម្ភ គាំទ្រ សហការណ៏ល្អ និងការលើកទឹកចិត្តឱ្យគាត់ 
បានចូលរួម ការងារផ្ទះ ឬការងារសង្គម។















0 comments:

Post a Comment