វិបត្តិផ្លូវចិត្តគឺជាអ្វី?
វិបត្តិផ្លូវចិត្តដែលត្រូវបានកំណត់ថា ជាស្ថានភាពខ្លាំងក្លានៃអាកប្បកិរិយា អារម្មណ៍ ឫវិកលចរិកមួយដែល ប្រសិនបើ មិនបានព្យាបាលទេ អាចបណ្តាលធ្លាក់ក្នុងស្ថានភាពអាសន្នមួយ ដែលធ្វើអោយមនុស្សម្នាក់ត្រូវការ ការព្យាបាល រួមទាំងត្រូវសម្រាកព្យាបាលមន្ទីរពេទ្យ ឬ យ៉ាងហោចណាស់ កាត់បន្ថយការប្រព្រឹត្តទៅនៅក្នុង សកម្មភាពចំបងនៃការរស់នៅប្រចាំថ្ងៃគួរអោយកត់សំគាល់។
"វិបត្តិមួយ អាចត្រូវបានចាត់ទុកដូចជា ប្រព័ន្ធមួយដែលហួសពីតុល្យភាព។ ជាធម្មតាយើងទាំងអស់គ្នារក្សា ស្ថានភាពលំនឹង ពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានបញ្ហាច្រើន។ យើងបានជម្នះឧបសគ្គដោយសារតែយើងបាន រៀនពីជំនាញ ក្នុងការទប់ទល់ដ៏ល្អដើម្បីបង្កើតលំនឹងសារជាថ្មី បន្ទាប់ពីមានព្រឹត្តិការណ៍ខ្លះបានធ្វើអោយ តុល្យភាពរបស់យើងរង្គោះរង្គើ។ វិបត្តិកើតឡើងនៅពេលដែលមានតុល្យភាពមិនអាចត្រូវបានបង្កើនឡើងវិញ ទោះបីជាយើងកំពុងតែព្យាយាមយ៉ាងលំបាកដើម្បីកែបញ្ហានេះក៏ដោយ។
មានវិបត្តិ 2 ប្រភេទផ្សេងគ្នាកើតមានឡើង៖
- វិបត្តិនៃការលូតលាស់ៈ ដូចជាការផ្លាស់ប្តូរការងារ
ការចូលនិវត្តន៍ ការមានកូន
កូនរបស់អ្នកឈានដល់អាយុ១៤ឆ្នាំ ។
- វិបត្តិនៃស្ថានភាពៈ ដូចជា ការចាប់រំលោភ, ការប្លន់ ការស្លាប់រំពេច ឬត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន ជំងឺរ៉ាំរ៉ៃ ឬជម្ងឺដែលនឹងបណ្តាល
អោយស្លាប់។
Crisis Training Manual. (2012).Tennessee Department of Mental Health and Substance Abuse
Servises (TDMHSAS). . p9 from tn.gov/mental/recovery/crisis_serv_docs/CrisisManualMerged.pdf
0 comments:
Post a Comment